
ខេត្តក្រចេះ ៖ ពលរដ្ឋដែលរងអការៈពុលនំអន្សម៤៤នៅស្រុកឆ្លូង បានវិលត្រឡប់ទៅលំនៅដ្ឋានវិញអស់ហើយ
ពលរដ្ឋក្មេងចាស់ ប្រុស ស្រី រស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ចំនួន៤៤នាក់ ដែលអាជ្ញាធរកំណត់ថា ពុលនំអន្សមអាំង និងមានអការៈក្អួតចង្អោរ ពេលនេះពលរដ្ឋទាំងនោះបានធូរស្បើយ និងវិលត្រលប់ទៅលំនៅដ្ឋានរៀង ខ្លួនវិញអស់ហើយ បន្ទាប់ពីមានការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។ នេះបើតាមការបញ្ជាក់ ពីលោកអធិការស្រុកឆ្លូង។


បញ្ជាក់បន្ថែមនៅព្រឹកថ្ងៃទី៧ឧសភា លោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូង បានបន្ថែមថា ពលរដ្ឋដែលទទួលរងអការៈពុល នំអន្សមអាំង ទាំងនោះ គឺបានកើតឡើងនិងបង្កការភ្ញាក់ផ្អើលបន្ទាប់ពីពួកគាត់បានទិញនំអន្សម ក្នុងភូមិយកមកបរិភោគ កាលពីរសៀលថ្ងៃទី៦ឧសភា ម្សិលមិញ ។ ហើយអ្នករងអការៈពុលទាំង៤៤នាក់ ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យដឹកមក សង្គ្រោះនៅមណ្ឌលសុខភាព។
ទោះយ៉ាងពលរដ្ឋទាំង៤៤នាក់ ដែលអាជ្ញាធរកំណត់ថា ពុលនំអន្សមអាំង ទាំងនោះ គឺមិនបង្កឱ្យមានពលរដ្ឋណាម្នាក់រង គ្រោះដល់ជីវិតនោះទេ។ ហើយពេលនេះ ពលរដ្ឋទាំងនោះបានត្រឡប់ទៅលំនៅដ្ឋានរៀងខ្លួនវិញអស់ហើយ។