BBC៖ យ៉ាងហោចណាស់មនុស្ស ២១នាក់ រួមទាំងកុមារ១០នាក់ ត្រូវបានស្លាប់ដោយអគ្គីភ័យនៅក្នុងអគារមួយ នៅក្នុងជំរុំជនភៀសខ្លួនដែលមានប្រជាជនច្រើននៅតំបន់ហ្គាហ្សាស្ទ្រីប។ មន្ត្រីសន្តិសុខក្នុងតំបន់បាន និយាយថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា មានការលេចធ្លាយឧស្ម័នចេញពីផ្ទះបាយ។
ប្រធានាធិបតីប៉ាឡេស្ទីនលោកមហាម៉ាត អាបាស (Mahmoud Abbas) បានចាត់ទុកនេះជាសោកនាដកម្មជាតិ ដោយប្រកាសថ្ងៃកាន់ទុក្ខកាលពីថ្ងៃសុក្រ។
ហ្គាហ្សា ជាជម្រករបស់ប្រជាជន ចំនួន២,៣លាននាក់ ដែលជាដង់ស៊ីតេប្រជាជនខ្ពស់បំផុតមួយក្នុងពិភពលោក។
យោងតាមអង្គការសហប្រជាជាតិជនភៀសខ្លួនជិត ៦០ម៉ឺននាក់នៅហ្គាហ្សា កំពុងរស់នៅក្នុងជំរុំចំនួន៨។
ជាមធ្យម មានមនុស្សជាង៥.៧០០ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ដែលស្រដៀងទៅនឹងដង់ស៊ីតេប្រជាជននៅទីក្រុងឡុងដ៍ ប៉ុន្តែតួលេខនេះកើនឡើងដល់ជាង៩.០០០ នាក់នៅក្នុងទីក្រុង ហ្គាហ្សា៕
ប្រែសម្រួលដោយ: ជ ង៉ា







