នៅរសៀលថ្ងៃចន្ទ ២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ រៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សម្រាប់មន្ត្រីជាន់ខ្ពស់ដែលចូលរួមសប្តាហ៍ធុរកិច្ចអាស៊ាន-ជប៉ុន។
អ្នកដែលបានអញ្ជើញចូលរួមក្នុងអាហារថ្ងៃត្រង់រួមមាន រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ឯកឧត្តម Alfredo E. Pascual អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ឯកឧត្តម Hirohide Hirai ប្រធានសភាពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Arsjad Rasjid និងប្រធាន ERIA លោក Hidetoshi Nishimura និងលោក Tetsuya Watanabe បេក្ខភាពប្រធាន ERIA នាពេលខាងមុខ៕






