ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពត។ អភិបាលខេត្តកំពត ប្រាប់មន្ត្រីឲ្យអភិវឌ្ឍសមត្ថភាពព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រង និងផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលដល់ប្រជាពលរដ្ឋ។
ឯ.ឧ មានប្រសាសន៍ថា ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ផ្តល់អត្ថប្រយោជន៍ និងពន្លឿនការផ្តល់សេវា កាត់បន្ថយពេលវេលា ងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យតាមអនឡាញ ដែលអាចអនុញ្ញាតឲ្យរាជធានី ខេត្ត ធ្វើការកត់ត្រាសេវា គ្រប់គ្រងចំណូល តាមដានចរន្តការឯកសារ និងផ្តល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំខេត្ត ក្នុងការពិនិត្យមើលវឌ្ឍនភាពនៃការផ្តល់សេវា ជាពិសេសអ្នកស្នើសុំសេវា ក៏អាចតាមដានពិនិត្យមើលចរន្តការឯកសាររបស់ខ្លួនបានផងដែរ។
ឯកឧត្តម បានក្រើនរំលឹកដល់អង្គភាពច្រកចេញតែមួយ ត្រូវពង្រឹងរបៀបរបបបំពេញការងារ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រី ធ្វើយ៉ាងណាផ្តល់សេវាឲ្យបានល្អប្រសើ ជូនប្រជាពលរដ្ឋ។
លើសពីនេះ មន្ត្រីរាជការត្រូវផ្លាស់ប្តូរអត្តចរឹតពីមន្ត្រី មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកប ដោយភាពស្មោះត្រង់ ដោយផ្តោតសំខាន់ទៅលើគោលការ ណ៍៥ចំណុចដែលជាគ្រឹះក្នុងការផ្តល់សេវា គឺសាមញ្ញ សីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត និងតម្លា ភាព៕






