
ក្រុងប៉ោយប៉ែត ៖ ដើម្បីចូលរួមដោះស្រាយនូវទុក្ខលំបាករបស់ពលរដ្ឋ ដែលជួបគ្រោះធម្មជាតិត្រូវទឹកជំនន់លិចផលដំណាំ (ស្រូវ) នៅព្រឹកថ្ងៃទី13 សីហា 2018 លោកឧត្តមសេនីយ៌ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងក្រោមឱវាទ មកពីគ្រប់មូលដ្ឋានទាំង០៩ស្រុក ក្រុងក្នុងខេត្តសរុបជាង1000នាក់ ចុះជួយច្រូតស្រូវពលរដ្ឋ នៅស្រុកមង្គលបូរី។
គួរបញ្ជាក់ថាស្រូវពលរដ្ឋ ប្រមាណជាង3000ហិកតា រងការលិចលង់ខ្លាំងនៅស្រុកមង្គលបូរីក្នុងឆ្នាំ2018នេះ។យ៉ាងណាក៌ដោយទុក្ខលំបាករបស់ពលរដ្ឋក្នុងស្រុកមង្គលបូរីនេះគេមើលឃើញថាកងកម្លាំងមកពីគ្រប់អង្គភាពក្នុងខេត្តរួមមានយោធាអាវុធហត្ថនិងនគរបាលបាននាំគ្នាចុះជួយច្រូតស្រូវពលរដ្ឋជាបន្តបន្ទាប់។
លោកឧត្តមសេនីយ៌ត្រី ង៉ាន់ ចន្តា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៏ថា ថ្ងៃទី១៣ ខែសីហា ២០១៨នេះ ជាថ្ងៃលើកទីបីហើយ ដែលកម្លាំងនគបាលខេត្តយើង បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ មានចំនួនជាង១ពាន់នាក់ ហើយលើកទីបីដែលកម្លាំចុះជួយច្រូតស្រូវនេះ គឺគំរោងច្រូតស្រូវដែលរងគ្រោះនោះ មានចំនួន៣០ហិតា ប៉ុន្តែរហូតមកដល់ពេលនេះ មានលើសផែនការកំណត់ ដូច្នេះអ្វីដែលកម្លាំងធ្វើបានរយះពេលបីថ្ងៃមកនេះ មានលើសផែនការកំណត់ ហើយកម្លាំងនគរបាលចុះយុទ្ធនាការលើកទីបីនេះ គឺនៅចំណុចភូមិបត់ត្រង់ ក្នុងស្រុកមង្គលបូរី ហើយនៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មាន១១ភូមិ ប៉ុន្តែភូមិដែលស្រូវរងគ្រោះដោយទឹកជនលិចស្រូវនោះ មានចំនួន៨ភូមិ។ លោកបន្ថែមថា នៅពេលខាងមុខនេះ កម្លាំនគរបាលនៃស្នងការខេត្តបន្ទាយមានជ័យ នឹងចុះជួយច្រូតស្រូវបន្តទៀត៕ វណ្ណា