ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក សេនខម (CENTCOM) បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានសម្លាប់មេដឹកនាំជាន់ខ្ពស់បីនាក់នៃក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម (IS) នៅក្នុងការវាយប្រហារពីរយប់កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។ សេនខម (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំជាន់ខ្ពស់ IS ដែលទទួលខុសត្រូវក្នុងការទទួលបានអាវុធ និងជ្រើសរើសអ្នកប្រយុទ្ធសម្រាប់ក្រុមនេះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសពីរដាច់ដោយឡែកពីគ្នា របស់កងកម្លាំងសហរដ្ឋអាមេរិកដែលបានធ្វើឡើងនៅក្នុងប្រទេសស៊ីរី។
បកប្រែដោយ រម៉ាម វ៉ុង






