ភ្នំពេញ ៖ នៅវេលាម៉ោង១០:០៥នាទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំនុចផ្ទះមិនរៀបរយ ក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយទទួលបានការផ្តល់ព៌តមានពីប្រជាពលរដ្ឋ និងអាជ្ញាធរភូមិសង្កាត់កំម្លាំងអាវុធហត្ថខណ្ឌមានជ័យ សហការណ៍ ជាមួយការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថក្រុងភ្នំពេញ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៣នាក់
ស្រី០៣នាក់ ពាក់ព័ន្ធនិងគ្រឿងញៀនជនសង្ស័យមានរាយឈ្មោះដូចខាងក្រោម ៖
ទី១ ឈ្មោះ ញ៉ែម វៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ទី២ ឈ្មោះ យុន ឈិន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ទី៣ ឈ្មោះ សាន់ ថាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់បុកល្ហុង ស្នាក់នៅផ្សារចាស់ខណ្ឌដូនពេញ។
ទី៤ ឈ្មោះ លឹម ចាន់រីម៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ទី៥ ឈ្មោះ វ៉ាន់ ចាន់នី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២
ទី៦ ឈ្មោះ សុឺង ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិសាមគ្គី ខណ្ឌឬស្សីកែវ
ទី៧ ឈ្មោះ ឆាយ សុម៉ាលី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
ទី៨ ឈ្មោះ វណ្ណា រតនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែកទាល់១
ទី៩ ឈ្មោះ រឿន មុន្នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២
ទី១០ ឈ្មោះ សំចាន់ ភារៈ ហៅណិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២
ទី១១ ឈ្មោះ ណន សេរីរដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិព្រែកទាល់១
ទី១២ ឈ្មោះ តែ លាងឆេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅសង្កាត់ដង្កោខណ្ឌដង្កោ និង
ទី១៣ ឈ្មោះ តូច សុីថន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិបុរីកម្មករខណ្ឌដង្កោ
សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងសរុប ក្រាមសថ្លាចំនួន៣កញ្ជប់ ម៉ូតូកង់បីចំនួន០១គ្រឿង ដបជក់ចំនួន០២ ទូរស័ព្ទ ចំនួន៣គ្រឿង ដែកកេះចំនួន០៤ ក្រដាស់អាលុមុីញ៉ូម០១ដុំ និងថង់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថក្រុងភ្នំពេញ ដើម្បីសួរនាំបន្ត។ ស៊ុន ហេង











