ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវទទួលខុស ត្រូវដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ។
នេះ ជាប្រសាសន៍លើកឡើង របស់ឯកឧត្តមរដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញចូលរួមធ្វើបឋកថាស្តីពីការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា នា សាកលវិទ្យាល័យការពារជាតិ(ឬស្សីកែវ) នារាជធានីភ្នំ ពេញ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា ការគ្រប់ គ្រងបរិស្ថាននិងធនធានធម្មជាតិ នៅកម្ពុជា ទាមទារឲ្យមានការចូលរួមចំណែកជាមួយនឹងការជួយចែករំលែកនូវការទទួលខុសត្រូវពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដៃគូសហការជាតិ និងអន្តរជាតិ វិស៧យឯកជន សហគមន៍ និងប្រជាពលរដ្ឋ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង ស្ថាប័ន អ្នកពាក់ព័ន្ធ ជាពិសេ សកងយោធពលខេមរភូមិន្ទ ក៏ដូចជាអាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តែងតែបានផ្តោតការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថានពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕






