យ៉ាងហោចណាស់មនុស្ស១១ម៉ឺន ៩០០០ នាក់បានរងរបួសដោយសារឧស្ម័នបង្ហូរទឹកភ្នែក និងសារធាតុពុលគីមីផ្សេងទៀត ដែលអាជ្ញាធរប្រើដើម្បីបំបែក និងគ្រប់ គ្រងហ្វូងមនុស្សចាប់តាំងពីឆ្នាំ ២០១៥។
នេះបើយោងតាមរបាយ ការណ៍ថ្មីមួយ ដែលបានសិក្សាពី”របៀបដែលអាវុធគ្រប់គ្រងហ្វូងមនុស្សប៉ះពាល់ដល់សុខភាព និងសិទ្ធិមនុស្ស ។
ក្រុមនៅពីក្រោយការសិក្សាដ៏ទូលំទូលាយ និងគ្រូពេទ្យសម្រាប់សិទ្ធិមនុស្ស និងបណ្តាញអន្តរជាតិនៃអង្គការសេរីភាពស៊ីវិល និយាយថា វាមិនអាចទៅរួចទេក្នុងការរាប់ចំនួនជនរងគ្រោះពីផលិតផល ដែលផលិតដោយឧស្សាហ កម្មឧបករណ៍គ្រប់គ្រងហ្វូងមនុស្ស ដោយមិនមានការគ្រប់គ្រងច្រើន។
របាយការណ៍នេះនិយាយថា គ្រាប់កាំភ្លើងជ័រ និងឧបករណ៍បាញ់កាំជ្រួចជាច្រើនផ្សេងទៀត គួរតែត្រូវបានហាមឃាត់នៅក្នុងកន្លែងសាធារណៈ។
ពួកគេបានអំពាវនាវឱ្យមានការរឹតត្បិតបន្ថែមពីរដ្ឋាភិបាល និងការធ្វើតេស្តប្រកបដោយវិជ្ជាជីវៈលើអាវុធដូចជា ឧស្ម័នបង្ហូរទឹកភ្នែក កាំភ្លើងបាញ់ទឹក និងអាវុធសូរស័ព្ទ ដែលអាចប្រើប្រាស់ដោយមិនរើសអើងដោយការអនុវត្តច្បាប់៕
ប្រែសម្រួលដោយ ប៊ុន សុភាព

Behind the scenes, Oregon Governor Kate Brown was working with Vice President Mike Pence to orchestrate their eventual withdrawal.
President Trump later called Operation Diligent Valor a success. In Portland, however, the occupation served to further energize protesters,







