
ការរញ្ជួយដីកម្រិត៦.៩ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគអាគ្នេយ៍ នៃកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ដែលយ៉ាងហោចណាស់អគារមួយបានដួលរលំហើយរថភ្លើងបានក្រឡាប់។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង 2:44 រសៀលប្រហែល៥០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងតៃទុង ក្នុងជម្រៅ១០គីឡូម៉ែត្រ បណ្ដាលមនុស្សជាង៦០០ នាក់ត្រូវ បានជាប់នៅលើតំបន់ភ្នំ ឈីឃឹ (Chike) និង លីវសឺសឺ(Liushishi) តែមិនមានអ្នករងរបួសទេ។
រញ្ជួយដីនេះបណ្ដាលឲ្យ អគារលំនៅដ្ឋានពីរជាន់ បានដួលរលំនៅជិតចំណុចកណ្តាល នៃតំបន់អឺលី (Yuli) ហើយការងារជួយសង្គ្រោះកំពុងដំណើរការ ដើម្បីជួយសង្គ្រោះមនុស្សពីរនាក់ដែលជាប់ក្នុងអគ្គារ។
គួរបញ្ជាក់ថាកោះតៃវ៉ាន់ តែងតែរងការរញ្ជួយដីជាប្រចាំដោយ សារកោះនេះស្ថិតនៅជិតចំណុចប្រសព្វនៃបន្ទះប្លាកែតពីរ៕
ប្រែសម្រួលដោយ ប៊ុន សុភាព
