
ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់ និងរបួសធ្ងន់២នាក់(ស្រី០នាក់) របួសស្រាល១នាក់(ស្រី០នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើត ឡើងនៅទូទាំងប្រទេសថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ឧសភានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៥នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៣លើក ៕