ប៉េកាំង៖ អាជ្ញាធរឧតុនិយមរបស់ប្រទេសចិន បានបន្តការជូនដំណឹងពណ៌ទឹកក្រូច សម្រាប់រលកត្រជាក់កាលពីថ្ងៃពុធ ដែលជាការព្រមានធ្ងន់ធ្ងរបំផុតនៅក្នុងប្រព័ន្ធព្រមានអាកាសធាតុបីជាន់របស់ខ្លួន ដោយព្យាករណ៍ថា សីតុណ្ហភាពនឹងធ្លាក់ចុះនៅតំបន់ភាគខាងត្បូងនៃប្រទេស។ យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិ (NMC) បានឱ្យដឹងថា ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ សីតុណ្ហភាពប្រចាំថ្ងៃជាមធ្យម ឬសីតុណ្ហភាពអប្បបរមានៅក្នុងតំបន់ភាគច្រើននៃភាគខាងត្បូងប្រទេសចិននឹងធ្លាក់ចុះពី៦ ទៅ១២ អង្សាសេ។
ដោយសារឥទ្ធិពលនៃរលកត្រជាក់ សីតុណ្ហភាពនៅតំបន់មួយ ចំនួននៃជីចូវ, ហឺណាន, ក្វាងហ្ស៊ី និងជាំងហ្ស៊ី អាចធ្លាក់ចុះលើសពីដក២០ អង្សាសេ។ អង្គភាពឧតុនិយម NMC បានអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ចាត់វិធានការប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់ ណែនាំសាធារណជនឱ្យរក្សាកំដៅ និងអំពាវនាវឱ្យមានវិធានការចាំបាច់ដើម្បីការពារដំណាំ និងផលិត ផលជលផល។ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុពណ៌បីជាន់ សម្រាប់រលកត្រជាក់ ដោយពណ៌ទឹកក្រូចតំណាងឱ្យអាកាសធាតុធ្ងន់ធ្ងរបំផុត តាមពីក្រោយដោយពណ៌លឿង និងខៀវ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






