ចំនួនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ១០លានកន្លះនាក់ គឺចំនួន ១០លាន ៥៧ម៉ឺននាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន ៥១៣,១៧៥ នាក់ ខណៈដែលអ្នកជំងឺ Covid-19 សរុបចំនួន ៥,៧៩០,៧៦១នាក់ បានជាសះស្បើយពីវីរុសនេះ គិតត្រឹមព្រឹកថ្ងៃពុធដដែលនេះ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះដែរ មនុស្សថ្មីដែលបានឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោកមានចំនួន ១៧៣,៨០៨នាក់ និងអ្នកជំងឺ Covid-19 ចំនួន ៥,០៦១នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ។ នេះបើយោងតាម Worldometer ។






