![](https://www.khmnow.com/wp-content/uploads/2020/09/120195516_1654304654744352_2035707069825234677_n.jpg)
ក្រុងព្រះសីហនុ ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុនិងរដ្ឋបាលនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានចុះឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ដែលលាក់ទុកក្រឡចាស់ៗ
(ទំនងជារកឃើញពីបាតសមុទ្រ)ដែលសមត្ថកិច្ចសង្ស័យថា ជាវត្ថុបុរាណ។
សមត្ថកិច្ចបញ្ជាក់ថា បុរសជនជាតិវៀតណាមដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ ឡេ វ៉ាងហួន អាយុ ៤២ឆ្នាំ រស់នៅក្រុមទី៣១ ភូមិ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកសាកសួរបន្ថែម ចំណែកក្រឡដែលជាវត្ថុតាងចំនួន ២៨១ក្រឡ ត្រូវបានយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តអនុវត្តតាមនីតិវិធី៕
សំអាង