មនុស្សរាប់លាននាក់ នៅតៃវ៉ាន់កំពុងធ្វើដំណើរទៅបោះឆ្នោត ខណៈដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងតំបន់របស់កោះនេះ ចាប់ផ្តើមនៅថ្ងៃសៅរ៍។ ប៉ុន្តែការបោះឆ្នោតទាំងនេះក៏កំពុងទាក់ទាញការចាប់ អារម្មណ៍ជាសកលនៅឆ្នាំនេះ.ដោយសារតៃវ៉ាន់ក្លាយជាចំណុចសំខាន់នៃភូមិ សាស្ត្រនយោបាយ ធំជាងរវាងចិន និងសហរដ្ឋអាមេរិក ។ គណបក្សនយោបាយសំខាន់ពីរនៅតៃវ៉ាន់ ដែលមានទស្សនៈខុសគ្នាចំពោះចិនគណ បក្សគួមីនតាំង ជើងឯកអាជីវកម្មអភិរក្ស ត្រូវបានគេមើលឃើញថាជា “សត្វព្រាប” ដែលគាំទ្រប្រទេសចិន។ ពួកគេបានតស៊ូមតិសម្រាប់ការចូលរួមផ្នែកសេដ្ឋ កិច្ចជាមួយប្រទេសចិន ហើយហាក់ដូចជាគាំទ្រដល់ការបង្រួបបង្រួមគ្នាថែមទៀត។
បក្សនយោបាយមួយទៀតគឺគណបក្សប្រជាធិបតេយ្យប្រជាមានិតគ្រប់គ្រង (DPP) ដែលមេដឹកនាំសៃ អុីង វេន (Tsai Ing-wen) បានទទួលជ័យជម្នះនៅក្នុងការបោះ ឆ្នោតជាតិឆ្នាំ២០២០។ លោកស្រី សៃ បានប្រកាន់ជំហររឹងប៉ឹងចំពោះប្រទេសចិន និងប្រឆាំងដាច់ ខាតទៅនឹងគោលនយោបាយក្រុងប៉េកាំង៕
ប្រែសម្រួលដោយ: ជ ង៉ា







