
កំពង់ស្ពឺ ៖ បុរសជាបងបង្កើតម្នាក់ត្រូវបានកម្លាំងនគរបាលឃុំត្រែងត្រយឹងធ្វើការឃាត់ខ្លួនខណៈដែលទាស់ពាក្យសម្តី ជាមួយប្អូនស្រីតិចតួច ទប់កំហឹងមិនបានដាល់និងវាយប្អូនស្រីបណ្តាលអោយហូរឈាមតាមត្រចៀក ដោយទ្រាំមិនបាន ប្អូនស្រីបានប្តឹងអោយនគរបាលឃាត់ខ្លួនបងប្រុស កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងភូមិដើមផ្តៀក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលស្រុកភ្នំស្រួចបាននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនបុរសជាបងប្រុសបង្កើតនោះ បានទាស់ពាក្យសម្តីជាមួយប្អូនស្រីតិចតួចឈានទៅដល់ប្រើហិង្សាដាល់និងវាយ ខឹងរឿងជេប្រមាថ ពេលនោះប្អូនស្រីបាន ដាក់ពាក្យបណ្តឹងនគរបាលបានចុះទៅធ្វើការឃាត់ខ្លួនបាន។
នគរបាលបន្តថាជនសង្ស័យឈ្មោះ គា សុខហេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដើមផ្តៀក ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ពាក់ពន្ធប្រើហិង្សាវាយមកលើប្អូនស្រីបង្កើតរបស់ខ្លួនឈ្មោះ គា សាវិន អាយុ២៦ឆ្នាំ ត្រូវចំគុម្ភត្រចៀកខាងឆ្វេងជា ច្រើដៃបណ្តាលចេញឈាមហូតាមត្រចៀកនៅចំណុចភូមិដើមផ្តៀក បន្ទាប់មកជនរងគ្រោះបានមកបឹ្ដងដល់សមត្ថកិច្ច អោយឃាត់ខ្លួនជនសង្ស័យដែលត្រូវជាបងបង្កើតរបស់ខ្លួនឈ្មោះគា សុខហេង យកទៅផ្តន្ទាទោសតាមច្បាប់។
បន្ទាប់ពីឃាត់ខ្លួនហើយ កម្លាំងនគរបាលបានសួរនាំជនដៃដល់រួចកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់៕អ៊ុ ណូន