ក្រសួងការបរទេសឥណ្ឌា បាននិយាយថា តុលាការក្នុងប្រទេសកាតា បានកាត់ទោសប្រហារជីវិតអតីតមន្ត្រីកងទ័ពជើងទឹកឥណ្ឌា ៨នាក់។
សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា “ការកាត់ទោសត្រូវបានកាត់បន្ថយ” ប៉ុន្តែមិនបានបញ្ជាក់ពីអ្វីដែលពួកគេនឹងត្រូវប្រឈមមុខនោះទេ។
ទាំងប្រទេសកាតា និងឥណ្ឌា មិនបានបង្ហាញពីការចោទប្រកាន់ជាក់លាក់ប្រឆាំងនឹងបុរសទាំងអស់នោះទេ។
អ្នកនាំពាក្យស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសឥណ្ឌា បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយនិយាយថា វាមិនមែនជាបញ្ហារបស់អ៊ីស្រាអែលទេ។
ក្រសួងការបរទេសឥណ្ឌាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ដោយសារតែលក្ខណៈសម្ងាត់ និងរសើបនៃដំណើរការនីតិវិធី ក្នុងករណីនេះ វានឹងមិនសមស្របនោះទេក្នុងការធ្វើអត្ថាធិប្បាយបន្ថែមនៅដំណាក់កាលនេះ។ កាសែត Indian Express បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមគ្រួសាររបស់មន្ត្រីជាប់ពន្ធនាគារបាននិយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៍នៅក្នុងតុលាការកំពូលរបស់ប្រទេសកាតាសម្រាប់ការកាត់បន្ថយការកាត់ទោសរបស់ពួកគេ។
រដ្ឋាភិបាលឥណ្ឌា បាននិយាយថា បុរសទាំងប្រាំបីនាក់ គឺជាបុគ្គលិករបស់ក្រុមហ៊ុនឯកជនមួយ ដែលមានឈ្មោះថា Al Dahra (អាល់ ដារ៉ា) ប៉ុន្តែពួកគេត្រូវបានគេរាយការណ៍ថា ជាអតីតបុគ្គលិកនៃកងទ័ពជើងទឹកឥណ្ឌា៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






