អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមីនានេះ ថា បុរសជនជាតិខ្មែរម្នាក់ទៀត ដែលមានជំងឺឆ្លង COVID-19 បានជាសះស្បើយជាធម្មតាវិញហើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យវិលឡប់ទៅជួបជុំក្រុមគ្រួសារវិញ ហើយនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះ។
បុរសដែលជាសះស្បើយពីជំងឺ កូវីដ១៩ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បុរសរូបនេះ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ក្នុងខេត្តបន្ទាយមានជ័យ ក្រោយពីឆ្លងជំងឺ COVID-19 មកពីប្រទេសថៃ៕






