
ប្រទេសបារាំងបានផ្អាកផែនការទទួលយកជនភៀសខ្លួនចំនួន៣,៥០០០នាក់នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីទីក្រុងរ៉ូមបានបដិសេធមិនអនុញ្ញាតឱ្យនាវាជួយសង្គ្រោះជនចំណាកស្រុកចូលចត នៅលើច្រាំងរបស់ខ្លួន។
ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ បានកើនឡើងចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ប្រទេសអ៊ីតាលីបានរារាំងកប៉ាល់ អូស៊ាន វីឃីង (Ocean Viking) របស់បារាំង មិនឱ្យចូលចតជាមួយជនចំណាកស្រុកចំនួន២៣០នាក់។
ហេតុនេះ ប្រទេសបារាំង នឹងមិនទទួលយកជនភៀសខ្លួនចំនួន៣,៥០០នាក់ ដែលខ្លួនបានយល់ព្រមជាមួយប្រទេសអ៊ីតាលី ក្នុងការទទួលយកនោះទេ ដើម្បីតវ៉ាចំពោះសកម្មភាពរបស់ទីក្រុងរ៉ូម។
ប្រទេសបារាំងនឹងចាត់វិធានការដើម្បីពង្រឹងការគ្រប់គ្រងនៅតាមព្រំដែនជាមួយប្រទេសអ៊ីតាលីផងដែរ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ


