បុរសម្នាក់បើកម៉ូតូវ៉ាជែងរថយន្តធំក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលចង្កូតបុកម៉ូតូ១គ្រឿងបើកក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យដួលត្រូវរថយន្តកិនចំក្បាលបែកធ្លាយខួរស្លាប់ក្នុងថ្លុកឈាម ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ត្រង់ចំណុចមុខហាងហ្គ្រេនម៉ាត ស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។






