កំពត ៖ ប្រជាពលរដ្ឋជាច្រើនរយនាក់ កាលពីព្រឹកថ្ងៃទី12 ខែកក្កដា ឆ្នាំ២០១៨ បានទៅឈរចាំដណ្ដើមស្លឹកឈើ និងផ្លែឈើ ដែលជ្រុះនៅក្នុងវត្តប្រាសាទ ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។
ការភ្ញាក់ផ្អើលរបស់ពលរដ្ឋ ដែលនាំគ្នាទៅឈរចាំដណ្ដើមស្លឹកឈើ និងផ្លែឈើជ្រុះយកទៅធ្វើថ្នាំព្យាបាលជំងឺផ្សេងៗ ទៅតាមការបែបន់ថាមានបារមីនោះ បន្ទាប់ពីមន្ត្រីមន្ទីរវប្បធម៌ខេត្ត និងខាងក្រសួងបានប៉ុនប៉ងរលំដើមឈើដុះ ដែលដុះក្នុង ប្រសាទតូចមួយ អោយរលំកាលពីថ្ងៃទី22 មិថុនា កន្លងពេលថ្មីៗនេះ៕
ប៉ុន្តែ ការប៉ុនប៉ងរបស់មន្ត្រីគ្រោងអារដើមឈើនោះ គឺធ្វើឡើងមិនបានសំរេចទេ ដោយពលរដ្ឋជាច្រើននាក់បានរារាំងមិន អោយមន្ត្រីទាំងនោះ មកអារដោយអះអាងថា ដើមឈើដែលដុះក្នុងប្រាសាទធ្វើអំពីថ្មបាយគ្រៀមនេះ មានអាយុកាល រាប់រយឆ្នាំទៅហើយ។
ចាប់តាំងពីថ្ងៃទី22 ខែមិថុនា ឆ្នាំ2018 នោះមក ប្រជាពលរដ្ឋជាទូទៅ មានទាំងរាជធានីភ្នំពេញ និងខេត្តក្រុងផ្សេងៗ បាននាំ គ្នាមកគោរពបួងសួងដល់ដើមឈើនោះ ថានឹងមានបារមីពូកែសក្កិសិទ្ធ ខ្លះមកដេកចាំក្រោមដើមឈើ អ្នកខ្លះទៀត រើសបាន ផ្លែឈើមួយគ្រាប់លក់បាន 5ទៅ20$ អ្នកខ្លះទៀតយកទឹកទៅស្រោចដើមឈើ ហើយត្រង់យកទឹកចែកគ្នា ដែលគេអះអាង ថា មានប្រសិទ្ធភាពខាងរោគគា រហូតដល់ខាងវត្តយកសំណាញ់ដែកទៅបិតផ្លូវចូលទៅក្នុងប្រសាទ ព្រោះដើមឈើដែលគេ គោរពនោះ ដុះនៅក្នុងប្រសាទ៕
ពលរដ្ឋឈ្មោះ ទៅ ណាង ភេទប្រុស អាយុ56ឆ្នាំ នៅផ្សាតានី បាននិយាយថា មានមនុស្សដេកចាំទំាងយប់ទាំងថ្ងៃ នៅក្រោមដើមឈើធំមួយនោះ ដែលពួកគាត់មានជំនឿថា មានបុណ្យបារមី៕

ស្ត្រីជំនាស់ម្នាក់ទៀត ក៏បាននិយាយថា ដោយសាតែឈើនោះមានអាយុកាលរាប់រយឆ្នាំ ទើបពលរដ្ឋម្នាក់ៗ ចង់បានស្លឹក និងផ្លែ យកទៅដាំទឹកហូប ហើយបានជានាជំងឺផ្សេងៗទៀតផង អ្នកខ្លះក៏លើកដៃសំពះសុំសេចក្ដីសុខ។

លោក គង់ ផល្លា ប្រធានមន្ទីរវប្បធរខេត្ត បានបញ្ជាក់ប្រាប់អោយដឹងថា ដើមឈើដុះក្នុងប្រសាទនោះជាដើមអាចម៍ដែក។
លោក ប្រធានមន្ទីរ និយាយថា ដើមឈើមួយដើមហ្នឹង បើតាមការស្រាវជ្រាវដុះតាំងពី សម្ដេចសង្ឃ ជូន ណាត មកម្លេះ៕ទោះជាបែបណាថ្ងៃស្អែកនេះគឺថ្ងៃទី13 ខែកក្កដា មានរៀបចំធ្វើបុណ្យអោយដើមឈើនេះផង ដោយមានអ្នករាំថ្វាយជួន ម្ចាស់ទឹកម្ចាស់ដីក្នុងវត្តប្រសាទនេះផង។ កែវ ឆាត












