ថ្ងៃ សៅរ៍ ទី១៨ ខែ មករា ឆ្នាំ២០២៥

 ព័ត៌មានថ្មី   
  • រដ្ឋបាលរាជធានី បន្តយុទ្ធនាការចុះធ្វើសកម្មភាពបាញ់ ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានភូមិ សង្កាត់នៃខណ្ឌទាំង១៤ ភ្នំពេញ៖ រដ្ឋបាលរាជធានីបន្តយុទ្ធនាការ ចុះធ្វើសកម្មភាពបាញ់ ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានភូមិ សង្កាត់នៃខណ្ឌទាំង១៤ គិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ។ អនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅរសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ កម្លាំងខណ្ឌដោយមានកិច្ចសហការពីកងពលតូចលេខ៧០ហៅ«ង៧០ »បានចុះបាញ់ថ្នាំសម្លាប់មូល នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានដូចខាង ក្រោមបានចំនួន ០៨ភូមិ:១.ភូមិថ្នល់បំបែក ២.ភូមិព្រៃព្រីងខាងត្បូង 2៣.ភូមិព្រៃជីសាក់ ៤.ភូមិត្រពាំងពោធិ ៥.ភូមិព្រៃស្វាយ ៦.ភូមិអូដឹម ៧.ភូមិអង្កែវ ៨.ភូមិអង្គក្រុមការងារបានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូសនៅវេលាម៉ោង ១៨:៣០យប់។ ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាល នៃគណអភិបាលខណ្ឌសែនសុខ និងមានកិច្ចសហការពី មន្រ្តីរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកងពលតូចលេខ ៧១១ បានចុះបាញ់ថ្នាំសម្លាប់មូស នៅសង្កាត់គោកឃ្លាង ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានសរុបចំនួន ០៦ទីតាំង […]
  • ផលិតផលចម្រុះជាង២៥០ស្តង់ នឹងដាក់លក់បញ្ចុះតម្លៃ ក្នុងពិព័រណ៍ Cambodia Annual Mega Sales រយៈពេល៣ថ្ងៃ ផលិតផលខ្មែរចម្រុះជាង២៥០ស្តង់ បានដាក់តាំងលក់ជាមួយនឹងការបញ្ចុះតម្លៃពិសេស ក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ Cambodia Annual Mega Sale 2025 ររយៈពេល៣ថ្ងៃថ្ងៃចាប់ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានពន្យល់ថា តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ជួយជំរុញចលនាឱ្យពាណិជ្ជករខិតខំផលិតទំនិញប្រកបដោយគុណភាព សុវត្ថិភាព និង សោភណភាពវេចខ្ចប់បានល្អត្រឹមត្រូវតាមស្ដង់ដា ដើម្បីបម្រើទីផ្សារ និងចូលរួមប្រកួតប្រជែង ក្នុងកម្រិត ទីផ្សារអន្តរជាតិ។ អ្នកជំនាញផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច រូបនេះលើកឡើងថា ការចូលរួមតាំងពិព័រណ៍ផលិតផលក្នុងស្រុក ឲ្យបានច្រើនជួយពង្រឹងទាំងគុណភាពផលិតផល សេវាកម្ម និងភាពប្រកួតប្រជែង។ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ បានគាំទ្រចំពោះការរៀបចំពិព័រណ៏ផលិតផលក្នុងស្រុក ហើយការខិតខំយកផលិតផល និងសេវាកម្មតាំងពិព័រណ៍ក្នុងស្រុក ប្រសើរជាងការយកទៅតាំងនៅក្រៅប្រទេស ដោយសារវាត្រូវចំណាយច្រើន។ លោក Tim Vutha ប្រធានគ្រប់គ្រងក្រុមហ៊ុន KHB Events ដែលជាក្រុមហ៊ុនរៀបចំមហាព្រឹត្តិការណ៍នេះ លើកឡើងថា ការរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាផ្នែកមួយនៃការជួយធ្វើទីផ្សារឱ្យទូលំ ទូលាយ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនឡើងវិញ […]
  • អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំត្រៀមជួបប្រជុំ ការងារជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ក្នុងការត្រៀមរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភានៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ នៅវិមានរដ្ឋសភា ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ដើម្បីត្រៀមរៀបចំ សមាជរដ្ឋសភានិងព្រឹទ្ធសភា នាពេលខាងមុខ។ គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានបង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភានិងព្រឹទ្ធសភានាពេលខាងមុខដែលស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីលើកយកបញ្ហាសំខាន់ៗ មកពិភាក្សាគ្នា ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាជនេះគឺជាការរួមចំណែករបស់អង្គនីតិប្បញ្ញត្តិ ទាំងពីរថ្នាក់ ជាមួយកិច្ចការទូទៅរបស់រដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ឡេង ប៉េងឡុង បានប្រសាសន៍ថា តបតាមគម្រោងធ្វើសមាជរបស់រដ្ឋសភា ព្រឹទ្ឋសភា ក្នុងនាមជាសេនាធិការ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ឋសភា ត្រូវជួបពិភាក្សាគ្នាដើម្បីពិនិត្យនីតិវិធី និងគោលការណ៍ សំខាន់ៗ ដើម្បីសុំការសម្រេចពីថ្នាក់ដឹកនាំ ក្នុងការឈានឆ្ពោះទៅការរៀបចំសមាជរដ្ឋសភា ព្រឹទ្ឋសភា។ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ឋសភា គ្រោងជួបពិភាក្សាគ្នានៅក្នុងពេលឆាប់ៗនេះ៕
  • រដ្ឋសភាម៉ាឡេស៊ី ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថារដ្ឋសភាម៉ាឡេស៊ី ទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះធ្វើឡើងក្នុងអំឡុងពេលលោក ចូលជួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ .សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាកចេញពីតំណែងនាយករដ្ឋមន្ត្រី នៅពេលដែលសម្តេចមានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ គឺជាការប្តូរនឹងសន្តិភាពរយៈពេលវែង និង ចៀសវាងបញ្ហាច្រំដែលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងទៅដែលកើតមានឡើងនូវចលាចលនៅពេលផ្លាស់ប្តូរអ្នកដឹកនាំ។ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី បានថ្លែងថា សម្តេចតេជោ គឺជារដ្ឋបុរសដ៏ល្បីល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម។ សម្តេច បានបូជាលះបង់យ៉ាងធំធេង និងជាមគ្គទ្ទេសក៍ឆ្នើម ក្នុងបុព្វហេតុបង្រួបបង្រួម និងផ្សះផ្សាជាតិជាធ្លុងមួយ នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តម ចង់ឱ្យថ្នាក់ដឹកនាំ និងយុវជនអាស៊ានជំនាន់ក្រោយ ធ្វើការសិក្សានិងឈ្វេងយល់អំពីគំរូវីរភាព និងស្នាដៃរបស់សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំគំរូ និងគួរឱ្យគោរពនៅអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ […]
  • ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម អ្នកដំណើរនឹងទទួលបាន ការបញ្ចុះតម្លៃសំបុត្រ៥០ភាគរយ៖ ផ្តល់ជូនប្រូម៉ូសិនពិសេសប្រចាំសប្តាហ៍ថ្ងៃសុក្រពី Vietjet សម្រាប់អ្នកដំណើរអន្តរជាតិ ដើម្បីចាប់ផ្តើមឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនអ្នកដំណើរអន្តរជាតិនូវឱកាសដ៏អស្ចារ្យ ដើម្បីស្វែងយល់ពីទេសភាពដ៏ស្រស់ស្អាតនៃប្រទេសវៀតណាមសម្រាប់ដំណើរកម្សាន្តនានិទាឃរដូវ ជាមួយនឹងប្រូម៉ូសិនប្រចាំសប្តាហ៍ថ្ងៃសុក្រ ដោយមានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ៥០ ភាគរយ សម្រាប់ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសវៀតណាម។ប្រូម៉ូសិនថ្ងៃសុក្រប្រចាំសប្តាហ៍របស់ Vietjet មានន័យថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ៥០ ភាគរយ (*) លើសំបុត្រអេកូ ដែលមានរៀងរាល់ថ្ងៃសុក្រសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ (**)។ ភ្ញៀវអាចកក់សំបុត្របានយ៉ាងងាយស្រួលតាមរយៈ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ នឹងទាក់ទាញអ្នកដំណើរធ្វើ ដំណើរនៅលើហោះហើរផ្លូវសៀមរាប-ហាណូយ ក៏ដូចជាអ្នកដំណើរឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរស្វែងយល់ពីវប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែបនៃរដ្ឋធានីរបស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់យ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់នៅទូទាំងប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។ ប្រទេសវៀតណាម មានសក្តានុពលដ៏សំបូរទៅដោយសម្រស់ធម្មជាតិ វប្បធម៌ និងទេសភាពទីក្រុងដ៏រស់រវើក […]
  • ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន តួអង្គសំខាន់ និងជាពំនឹងមួយរបស់ពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ យោងតាមអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ ស្ដីពី មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានមានតួនាទីជាសេនាធិការឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌលើការងារនីតិកម្ម និងការសម្រុះ សម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងមានភារកិច្ចចាត់ចែង លើការងារមួយចំនួនទៀត។ លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋមានវិវាទលើករណីដែលមិនពាក់ព័ន្ធបទល្មើសមជ្ឈឹម បទឧក្រិដ្ឋ និងករណីផ្សេងទៀតដែលច្បាប់ហាមឃាត់ ដូចជាករណីលែង លះជាដើមនោះ ពួកគាត់អាចស្នើសុំការិយាល័យនីតិកម្ម និងដោះស្រាយវិវាទនៅមូលដ្ឋាន ឱ្យជួយសម្រុះសម្រួលដោះស្រាយបាន ប្រសិនបើឯកភាពគ្នាលើការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រៅពីយន្តការការិយាល័យជំនាញខាងលើនេះ ប្រជាពលរដ្ឋដែលមានទំនាស់ជាមួយគ្នាដូចបញ្ជាក់ខាងដើម ក៏មានផ្លូវផ្សេងទៀតដើម្បីស្វែងរកដំណោះ ស្រាយបានដែរ ពោលគឺពួកគាត់ ក៏អាចស្នើសុំ ឬបន្តស្នើទៅកាន់ក្រុមប្រឹក្សាក្រុង ឬស្រុក ឬខណ្ឌ ឱ្យជួយសម្រុះសម្រួល ប្រសិន បើគ្មានការត្រូវរ៉ូវគ្នាសម្រាប់ការដោះស្រាយនៅការិយាល័យជំនាញ។ យ៉ាងណាក៏ដោយ លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា ទោះបីការដោះស្រាយនៅថ្នាក់ឃុំ សង្កាត់ មិនទាន់ទទួលបានលទ្ធផល ក៏ឃុំ សង្កាត់ […]
  • ការដោះស្រាយបញ្ហាសំរាមនិងសំណល់ប្លាស្ទិកនៅតាមមូលដ្ឋានរួមចំណែកឱ្យការរស់នៅមានចីរភាព កម្ពុជាបាននិងកំពុងដោះស្រាយបញ្ហាសំរាមនិងសំណល់ប្លាស្ទិក ដែលបានប្រឈមយ៉ាងខ្លាំងដល់សុខភាពរបស់មនុស្ស កាប្រែប្រួលអាកាសធាតុ និងសោភ័ណភាពទីប្រជុំជន ទីក្រុង និងសហគមន៍មូលដ្ឋាន។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងពេលអញ្ជើញដឹកនាំមន្រ្តីក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ចូលរួមជាមួយជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ឯកឧត្តម បានបន្ថែមថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាកមួយចំនួនទៀត ដែលក្រសួងបរិស្ថានបានដាក់ចេញអនុវត្តជាបន្តបន្ទាប់ បានទទួលការគាំទ្រនិងចូលរួម ពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរើស ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ បានស្អាតជាបណ្តើរៗ ដើម្បីធ្វើឱ្យសហគមន៍ស្អាត មានអនាម័យ មានសោភ័ណភាពស្រស់បំព្រង ឆ្ពោះទៅកម្ពុជាយើងមានភាពស្អាតនៅពេលខាងមុខ។ ប្រឈមនឹងបញ្ហាប្លាស្ទិកបានបង្កបញ្ហាធំៗមួយចំនួន ដូចជាការបំពុលបរិស្ថានគឺការបំពុលខ្យល់ ទឹក និងដី។ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្ថែមថា បញ្ហាប្លាស្ទិកនឹងត្រូវបានដោះស្រាយលុះត្រាតែ មានការចូលរួមទំាងអស់គ្នា។ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការផលិតនិងបញ្ចេញសំរាម និងសំណល់ប្លាស្ទិកផ្តេសផ្តាស […]
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៥ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៥។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានចែករំលែកទស្សនៈ ស្តីពីតួនាទីដ៏មានសារៈសំខាន់របស់វិស័យឌីជីថល ក្នុងការជំរុញការប្រមូលផ្តុំនៅទូទាំងសសរស្តម្ភអាស៊ាន ដោយពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងការបង្កើតមូលដ្ឋានគ្រឹះសម្រាប់ផែនការមេឌីជីថលអាស៊ានឆ្នាំ២០៣០។
  • ទូតអ៊ីរ៉ង់បញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណ រដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការត្រៀមខ្លួនរួចជាស្រេច ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការស្ងប់ស្ងែង និងវាយ តម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ដែលបានបូជា លះ បង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានលើកឡើងបន្ថែមថា តាំងពីប្រទេសទាំងពីរភ្ជាប់ចំណងការទូតមក ទំនាក់ទំនងរវាងកម្ពុជា -អ៊ីរ៉ង់ គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា។ ដើម្បីពង្រឹងសន្ទុះទំនាក់ ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានស្នើជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យបានញឹកញ៉ាប់ និងក្នុងន័យនេះ បានពាំនាំនូវការអញ្ជើញរបស់ប្រធានសភាអ៊ីរ៉ង់ គោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សន កិច្ចនៅអ៊ីរ៉ង់ តាមពេលវេលាសមស្រប។ […]
  • ខេត្តកំពង់ធំ ក្លាយជាខេត្តទី១៥ ដែលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញប្រកាសទទួលស្គាល់ខេត្តកំពង់ធំ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល (ODF) នាព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥។ ឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងខេត្តកំពង់ធំ មានចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧ម៉ឺន ៤ ៧៦០ខ្នងផ្ទះ ស្មើនឹង ១០០% ក្នុងនោះមានខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួន ចំនួន ១៦ ម៉ឺន ២ ៨៧២ខ្នងផ្ទះ ស្មើនឹង ៩៣,២០% និងខ្នងផ្ទះប្រើបង្គន់រួម ចំនូន ១១ ៨៨៨ខ្នងផ្ទះ ស្មើនឹង៦,៨០%។ ក្នុងខេត្តកំពង់ធំ មានក្រុង ស្រុក សរុបទាំង៩ ទទួលបាន ODF ១០០%, ឃុំ-សង្កាត់ចំនួន ៨១ មាន ៧៥ ឃុំ-សង្កាត់ ទទួលបាន ODF និង មាន ឃុំ- សង្កាត់ ចំនួន៦ […]
  • ធនាគារពិភពលោក បញ្ជាក់ជំហរនូវការប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា លោកស្រី Tania Meyer នាយកធនាគារពិភពលោក បានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់នូវការប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិ បត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់របស់នាយកធនាគារ ពិភពលោក ធ្វើឡើងក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារ ពិភព លោក ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ ធនាគារពិភព លោក ដែលបានសហការចូលរួមចំណែកគាំទ្រក្រសួងសុខាភិ បាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តលើគម្រោងសុខាភិបាលនានា។ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារ ពិភព លោក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនៈវិស័យវែង ឆ្ងាយដែលនាំឱ្យវិស័យសុខាភិបា ល និងបានទទួលនូវសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈ ពេលជាង ១ឆ្នាំ កន្លងមក។ លោកស្រី […]
  • អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រជុំកោះឡាងកាវី ប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២៥ នៅប្រជុំកោះឡាងកាវី ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំ AMM Retreat គឺជាការជួបជុំលើកដំបូងរបស់បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងឆ្នាំ២០២៥។ កិច្ចប្រជុំនេះ នឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីអាទិភាពសំខាន់ៗ នៃការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាប័្នន និង និរន្តភាព” ព្រមទាំងរៀបចំការងាររបស់អាស៊ាន សម្រាប់ពេលពេញមួយឆ្នាំ។ ក្នុងចំណោមប្រធានបទពិភាក្សាសំខាន់ៗ រួមមានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងបញ្ហាសំខាន់ៗផ្សេងទៀត ពាក់ព័ន្ធនឹងការកសាងសហគមន៍អាស៊ាន។ កិច្ចប្រជុំចង្អៀតនេះ ក៏នឹងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាផងដែរ។ នៅក្នុងឱកាសស្នាក់នៅ Langkawi ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏គ្រោងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវផងដែរ។
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន កោតសរសើរសាធារណរដ្ឋកូរ៉េសម្រាប់ការជួយគាំទ្រឥតងាករេដល់អាស៊ាន ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dohyun Kang អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់សាធារណរដ្ឋកូរ៉េ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរសាធារណរដ្ឋកូរ៉េសម្រាប់ការជួយគាំទ្រឥតងាករេដល់អាស៊ាន ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល រួមទាំង ពាណិជ្ជកម្មតាមអ៊ីនធឺរណែត ទិន្នន័យបើកចំហរ នវានុវត្តន៍ទិន្នន័យ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត ដើម្បីជំរុញរបៀបវារៈបរិវត្តកម្មឌីជីថលរបស់អាស៊ាន និងពង្រឹងការប្តេជ្ញាចិត្តរួម ដើម្បីបង្កើនប្រព័ន្ធអេកូឡូស៊ីប្រកបដោយបរិយាប័្នន និងភាពធន់នៅក្នុងតំបន់។
  • មន្ត្រីបោសសម្អាតមីនរបស់ស៊ីម៉ាក់ ២នាក់ បាត់បង់ជីវិតភ្លាមៗ ក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការ នៅស្រុកត្រពាំងប្រាសាទ បុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចំនួន២នាក់ បានបាត់បង់ជីវិតភ្លាមៗនៅក្នុងឧបទ្ទវ ហេតុផ្ទុះមីន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ឧបទ្ទវហេតុនេះកើតឡើង នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥។ មន្ត្រីបោសសម្អាតមីនរបស់ស៊ីម៉ាក់ទាំង២នាក់ មានឈ្មោះ អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ដែលជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅភូមិត្រពាំង ប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានអាជ្ញាធរមីន បានចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ក៏ដូចជាថ្នាក់ ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា ដែលបានបាត់បង់សមាជិកគ្រួសារ […]
  • រដ្ឋមន្រ្តីសុខាភិបាល ស្នើឱ្យនាយកដ្ឋានផែនការ យកចិត្តទុកដាក់ខ្ពស់ទៅលើការពិនិត្យ និងរៀបចំផែនការយុទ្ធសាស្រ្ត និងគោល នយោបាយរបស់ក្រសួង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ក្រសួងសុខា ភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះជាពិសេសពាក់ព័ន្ធការងារផែនការ និងព័ត៌មានសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើ ការពិនិត្យ និងរៀបចំផែន ការយុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្រសួងសុខាភិបាលបានកំណត់គោលបំណងសុខភាព គឺ «លើកកម្ពស់លទ្ធផលសុខភាព និងបង្កើនការគាំពារហិរញ្ញវត្ថុក្នុងការទទួលបានសេវាថែទាំសុខភាពមានគុណភាព ប្រកប ដោយសមធម៌”» ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ជាគន្លឹះ ដើម្បីទៅអនុវត្តការងារបន្ថែមទៀត ដោយនាយកដ្ឋាន.ត្រូវយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងអនុវត្តផែនការជាប្រចំា ដើម្បីតាមដាន និងវាយតម្លៃនូវប្រភពធនធាន សេវាសុខាភិបាល ស្របតាមគោល នយោបាយ យុទ្ធសាស្រ្ត គោលដៅជាតិ និងសម្របតាមធនធានដែលមាន ត្រូវពង្រឹងកិច្ចសហការ និងសម្រប សម្រួលការងារជាមួយអង្គភាពសុខាភិបាល […]

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជិត១០ ភាគរយ


Apr ២១
០៩:០៤:២៨ ល្ងាច ២០២៣
  ៧០១ Views
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជិត ១០ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីនាយកប្រតិបត្តិលោក Elon Musk បានបង្ហាញសញ្ញាថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី នឹងបន្តកាត់បន្ថយតម្លៃ.ដើម្បីជំរុញតម្រូវការ បើទោះបីជាទទួលបានផលចំណេញយ៉ាងច្រើនក៏ដោយ។ យ៉ាងហោចណាស់អ្នកវិភាគ ១៥ នាក់បានទម្លាក់គោលដៅតម្លៃរបស់ពួកគេ នៅលើក្រុមហ៊ុន Tesla ដែលតម្លៃទីផ្សាររបស់ពួកគេកំពុងស្ថិតនៅលើផ្លូវត្រូវធ្លាក់ចុះពី ៥០ ពាន់លានដុល្លារទៅប្រហែល ៥១៧ ពាន់លានដុល្លារប្រសិនបើការខាតបង់កើតមាន។
ប្រាក់ចំណេញដុលរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះនៅក្នុងត្រីមាសទីមួយដល់កម្រិតទាបបំផុតក្នុងរយៈ ពេលជាង ២ ឆ្នាំ ដោយបាត់ការប៉ាន់ប្រមាណទីផ្សារ បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមសង្រ្គាមតម្លៃពិភពលោកក្នុងខែមករាដើម្បីការពារការត្រួតត្រារបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងធ្វើឱ្យមានការចូលប្រឡូកក្នុងប្រទេសចិន ដែលជាទីផ្សារធំទីពីររបស់ខ្លួន។ ប្រាក់ចំណេញដុលខ្ពស់ជាងមានន័យថាក្រុមហ៊ុនរក្សាដើមទុនកាន់តែច្រើន ដែលបន្ទាប់មកវាអាចប្រើប្រាស់ដើម្បីទូទាត់ថ្លៃដើមផ្សេងទៀត ឬសេវាកម្មបំណុលរបស់ខ្លួន។
គួរបញ្ជាក់ថា Tesla បានទម្លាក់តម្លៃ ៦ ដងហើយនៅឆ្នាំនេះ ដោយបានស្នើឱ្យមានការផ្លាស់ប្តូរបែបនេះបន្ថែមទៀតដោយនិយាយថាក្រុមហ៊ុននឹងដាក់កំណើនការលក់មុនប្រាក់ចំណេញនៅក្នុងសេដ្ឋកិច្ចទន់ខ្សោយ៕
ប្រែសម្រួលដោយ: ជ ង៉ា
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)