CGTN ៖ ទឹកជំនន់នៅទូទាំងប្រទេសស៊ូដង់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ មន្ត្រីប្រទេសស៊ូដង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ជាផ្លូវការដោយ សារទឹកជំនន់ចាប់តាំងពីរដូវវស្សា បានចាប់ផ្តើមក្នុងខែឧសភាដល់ ១៣៤នាក់។ ភ្លៀងធ្លាក់ខ្លាំងពេញមួយខែសីហា និងដើមខែកញ្ញា ដែលជាកំពូលនៃរដូវវស្សារបស់ប្រទេសស៊ូដង់ បានបំផ្លាញផ្លូវថ្នល់ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេស ដោយកាត់ផ្តាច់ខ្សែផ្គត់ផ្គង់ទៅកាន់តំបន់ជនបទដែលត្រូវការជំនួយមនុស្សធម៌។
យោងតាមរបាយការណ៍ទឹកជំនន់ចុងក្រោយរបស់អង្គការ សហប្រជាជាតិ មនុស្សប្រហែល ២៨៦.៤០០ នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយផ្ទះ ១៦.៩០០០ត្រូវបានបំផ្លាញ។ ក្រុមប្រឹក្សាការពារជនស៊ីវិលបាននិយាយថាអ្នកស្លាប់ក្នុងឆ្នាំនេះរួមមានមនុស្សចំនួន ៧៤ នាក់ដែលលង់ទឹកស្លាប់ ៣២ នាក់ដែលបានស្លាប់ពេលរលំផ្ទះ និង ៦ នាក់ស្លាប់ដោយសារចរន្តអគ្គិសនីទាក់ទងនឹងទឹក៕
ប្រែសម្រួលដោយ: ជ ង៉ា






