យោងតាមនាយកដ្ឋានឧតុនិយមរបស់ប្រទេសប៉ាគីស្ថាន សីតុណ្ហភាពអតិបរិមាបានឆ្លងផុតសញ្ញាសម្គាល់ ៤០អង្សារសេក្នុង រយៈពេលបីថ្ងៃចុងក្រោយនេះ ភាគច្រើនដោយសារតែការព្យួរខ្យល់សមុទ្រទៅកាន់ទីក្រុង។ មនុស្ស ២៥ នាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល អំឡុងពេលរលកកំដៅខ្លាំងនៅទីក្រុងកំពង់ផែ Karachi ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថានក្នុងរយៈ ពេលបីថ្ងៃចុងក្រោយនេះ។ វេជ្ជបណ្ឌិតបានបញ្ជាក់ពីស្ថានភាពអ្នកជំងឺថា ភាគច្រេីននៃអ្នកជំងឺគឺសោះជាតិទឹកដោយសារតែសីតុណ្ហ ភាពក្តៅខ្លាំង។
ចំពោះអ្នកជំងឺមួយចំនួនដែលមានស្ថានភាពជំងឺ ដូចជាជំងឺបេះដូង និងមហារីក កំពុងត្រូវបានរក្សានៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលបន្ថែមទៀត៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






