អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ះទង្គិចគ្នាម្តងទៀតរវាងកងកម្លាំងសន្តិសុខ និងមេដឹកនាំក្រុមនៅ ឡាស អាណូដ (Las Anod) ភាគខាងជើងប្រទេសសូម៉ាលី បានបណ្តាលឲ្យមនុស្ស ៨០នាក់ស្លាប់ និង ៣០,០០០ នាក់ទៀតផ្លាស់ទីលំនៅ។ WHO បានបញ្ជាក់ថា មនុស្សចន្លោះពី ១៥៤,០០០ ទៅ ២០៣,០០០ ត្រូវបានប៉ាន់ប្រមាណថា ត្រូវបានផ្លាស់ទីលំនៅចាប់ តាំងពីខែធ្នូ ឆ្នាំ២០២២ ក្នុងការប្រយុទ្ធគ្នាដែលកំពុងបន្ត។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានព្រមានថា ស្ថានភាពបានកើនឡើង នៅពេលដែលប្រជាជននៅក្នុងតំបន់ ស៊ូល កំពុងជួបប្រទះការខ្វះខាតទឹក មិនធ្លាប់មានពីមុនមក ដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងប្រឈមមុខហានិភ័យខ្ពស់នៃការផ្ទុះជំងឺ។ យោងតាមអង្គការសហ ប្រជាជាតិ ចាប់តាំងពីការប៉ះ ទង្គិចគ្នាបានកើតឡើងនៅទីក្រុង ឡាស អាណូត ភាគខាងជើងប្រទេសសូម៉ាលី កាលពីថ្ងៃទី៦ ខែកុម្ភៈ មនុស្សរាប់សែននាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសសូម៉ាលី ហើយប្រមាណ ១០០,០០០ នាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសអេត្យូពី ដើម្បីគេចចេញពីអំពើហិង្សា៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង