នៅក្រុងប៉ោយប៉ែត ថ្ងៃ១៩ ខែមេសា ឆ្នាំ២០២០ម្សិលមិញ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអំណោយថវិកាលើកទឹកចិត្តបន្ថែម ដល់កងកម្លាំងយោធាកងពលដឹកជញ្ជូនលេខ៩០ចំនួន ៥២នាក់ ឡានចំនួន៥០គ្រឿង ដែលបានចូលរួមដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ រយៈកាលកន្លងនេះ ។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងការអរគុណ និងកោតសរសើរចំពោះកងកម្លាំងយោធាកងពលលេខ៩០ និងកងកម្លាំងប្រដាប់អាវុធ ក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ចំពោះមុខកន្លងមក ដើម្បីសម្របសម្រួល ជួយដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមកពីប្រទេសថៃ ។
សកម្មភាពទាំងនេះគឺយើងរួមគ្នាជួយដោះស្រាយបានយ៉ាងល្អ ទាំងការពិនិត្យសុខភាព ការអប់រំណែនាំ និងដឹកជញ្ជូនពួកគាត់ទៅកាន់ ភូមិឋាន ស្រុក ខេត្តរៀងៗខ្លួន បានដោយសុខសុវត្ថិភាព ។
ឯកឧត្តមអភិបាលខេត្តបន្តថា៖ ទោះក្រោយចប់បុណ្យឆ្នាំប្រពៃណីជាតិខ្មែរ មានការអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ខេត្ត ជាធម្មតានោះ តែប្រជាពលរដ្ឋនៅតែបន្តមកពីប្រទេសថៃនោះ យើងនៅតែបន្តកិច្ចការងារយើងទៀត ដើម្បីចូលរួមទាំងអស់គ្នា បង្ការ ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីត១៩ ។
ទន្ទឹមនោះក្នុងនាមរដ្ឋបាលខេត្ត ឯ.ឧ បានឧបត្ថម្ភថវិកាបន្ថែម១លើកទៀត ដល់កងកម្លាំងកងពលដឹកជញ្ជូនលេខ៩០ ថវិកា ៥លានរៀល, អង្ករ ១តោន, ត្រីខ ,ទឹកស៊ីអ៊ីវ ទឹកត្រី មួយចំនួន,ដល់កងកម្លាំងនគរបាលការពារព្រំដែន ថវិកា ៣លានរៀលផងដែរ ៕
អភិបាលខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាល ជាមួយកងពលលេខ៩០ ដែលជួយអន្តរាគមន៍ដឹកជញ្ជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ថ្ងៃ១៩ ខែមេសា ឆ្នាំ២០២០ម្សិលមិញ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអំណោយថវិកាលើកទឹកចិត្តបន្ថែម ដល់កងកម្លាំងយោធាកងពលដឹកជញ្ជូនលេខ៩០ចំនួន ៥២នាក់ ឡានចំនួន៥០គ្រឿង ដែលបានចូលរួមដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ រយៈកាលកន្លងនេះ ។ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងការអរគុណ និងកោតសរសើរចំពោះកងកម្លាំងយោធាកងពលលេខ៩០ និងកងកម្លាំងប្រដាប់អាវុធ ក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ចំពោះមុខកន្លងមក ដើម្បីសម្របសម្រួល ជួយដល់បងប្អូនប្រជាពលរដ្ឋយើង ដែលមកពីប្រទេសថៃ ។សកម្មភាពទាំងនេះគឺយើងរួមគ្នាជួយដោះស្រាយបានយ៉ាងល្អ ទាំងការពិនិត្យសុខភាព ការអប់រំណែនាំ និងដឹកជញ្ជូនពួកគាត់ទៅកាន់ ភូមិឋាន ស្រុក ខេត្តរៀងៗខ្លួន បានដោយសុខសុវត្ថិភាព ។ឯកឧត្តមអភិបាលខេត្តបន្តថា៖ ទោះក្រោយចប់បុណ្យឆ្នាំប្រពៃណីជាតិខ្មែរ មានការអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ខេត្ត ជាធម្មតានោះ តែប្រជាពលរដ្ឋនៅតែបន្តមកពីប្រទេសថៃនោះ យើងនៅតែបន្តកិច្ចការងារយើងទៀត ដើម្បីចូលរួមទាំងអស់គ្នា បង្ការ ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីត១៩ ។ទន្ទឹមនោះក្នុងនាមរដ្ឋបាលខេត្ត ឯ.ឧ បានឧបត្ថម្ភថវិកាបន្ថែម១លើកទៀត ដល់កងកម្លាំងកងពលដឹកជញ្ជូនលេខ៩០ ថវិកា ៥លានរៀល, អង្ករ ១តោន, ត្រីខ ,ទឹកស៊ីអ៊ីវ ទឹកត្រី មួយចំនួន,ដល់កងកម្លាំងនគរបាលការពារព្រំដែន ថវិកា ៣លានរៀលផងដែរ ៕ ណុប រក្សា
Posted by SEATV News 24 Hours on Sunday, 19 April 2020





