ម៉ាសក្រណាត់ចំនួនជាង២៥ម៉ឺន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនទៅឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ដើម្បីបន្តចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ–១៩ ខណៈដែលជំងឺនេះ បានរីករាល ដាលចូលសហគមន៍ជាថ្មីម្ដងទៀត ក្នុងព្រឹត្តិការណ៍សហគម ន៍២០កុម្ភៈ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ម៉ាសទាំងអស់នេះ គឺជាអំណោយរបស់សម្ដេចតេជោហ៊ុនសែន ដោយសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មាន លទ្ធភាពក្នុងការបង្ការនិងទប់ស្កាត់ជំងឺ–១៩ ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ត្រូវបន្តយុទ្ធនាការនៃការចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារក៏ដូចជាទប់ស្កាត់ជំងឺកូវី–១៩នេះ ទាំងអស់គ្នា។
សូមបញ្ជាក់ថា ម៉ាស់ទាំងជាង២៥ម៉ឺនម៉ាស់នេះ ត្រូវផ្ដល់ជូនទៅខ័ណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌៗទទួលបាន១ម៉ឺនម៉ាស និង២៥ផ្សារក្នុង១ផ្សារទទួលបាន៤៥០០ម៉ាស់៕
ដោយ៖ សំអាត\ពិសិដ្ឋ






