
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ឡាតាម (LATAM) បានបុកជាមួយរថយន្តមួយគ្រឿង ខណៈដែលវាកំពុងហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ ចច ឆាវេស (Jorge Chavez) ក្បែរទីក្រុងលីម៉ា ប្រទេសប៉េរូ កាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកពន្លត់អគ្គីភ័យពីរនាក់។ បើយោងតាមក្រុមហ៊ុនអាកាសចរណ៍បានឲ្យដឹងថា គ្មានអ្នកដំណើរ ឬសមាជិកនាវិកណាម្នាក់ស្លាប់ក្នុងឧបទ្ទវហេតុនោះទេ៕
បកប្រែដោយ រម៉ាម វ៉ុង

