ស្វាយរៀង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈជិះម៉ូតូក្នុងល្បឿនលឿន ទៅបុកមេក្របីញី ដែលដើរធ្លងកាត់ផ្លូវ បណ្តាលដួលស្លាប់ទាំងជនរងគ្រោះ និងមេក្របីភ្លាមៗនៅនិងកន្លែងកើតហេតុ៕
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតកាលវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី24 ខែកក្តដា ឆ្នាំ2018 ស្ថិតនៅភូមិ ព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ច បានអោយដឹង ក្នុងចន្លោះម៉ោង៦ទៅម៉ោង៧យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិ ឃុំស្វាយតាយាន មានករណីគ្រោះថ្នាក់ចរាចរណ៍ដល់៤ករណី ក្នុងនោះមានមនុស្សស្លាប់ម្នាក់របួសឆ្ងន់៣នាក់។ ករណីទី១ កើតនៅភូមិស្វាយយាន រវាងម៉ូតូនិងម៉ូតូ រងរបួសអ្នកបើកបបាក់ជើង និងប្រពន្ធរបួសក្បាល។ ករណីទី២ នៅភូមិព្រៃធ្លក រវាងម៉ូតូនិងម៉ូតូ រងរបួសធ្ងន់ធរ និងករណីមួយទៀតនៅព្រំប្រទល់ព្រៃតាញ៉យបុកគ្នា រវាងម៉ូតូនិងម៉ូតូ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរ ដើម្បីធ្វើការសង្គ្រោះ។
ចំណែកករណីគ្រោះថ្នាក់ចរាចរណ៍ ដែលគួរអោយរន្ធត់នោះគឹ យុវជនម្នាក់ឈ្មោះ សំ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ព្រៃស្ទៀង ឃុំស្វាយតាយាន ជិះម៉ូតូសេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ដែលគេសង្ស័យថាស្រវឹង បានបើកម៉ូតូពីត្បូង ទៅជើងក្នុងល្បឿន ទៅបុកមេក្របីដើរធ្លងផ្លូវ ចំពាក់កណ្តាលខ្លួនបណ្តាលអោយដួលបោកក្បាលលើផ្លូវជាតិ បណ្តាលអោយស្លាប់ទាំងជងរងគ្រោះ និងសត្វក្របី នៅកន្លែងកើតហេតុដូចគ្នា។
បើតាមប្រជាពលរដ្ឋ បាននិយាយតៗគ្នាថា កាលពីមានផ្លូវលំ មិនសូវមានគ្រោះថ្នាក់ចរាចរណ៍ទេ បន្ទាប់ពីទទូលបាន ផ្លូវជាតិល្អ មួយរយៈនេះ តែងតែមានករណីគ្រោះថ្នាក់ចរាចរណ៏ញឹកញាប់ណាស់ ដោយសាតែអ្នកបើកបរ បើក្នុងល្បឿន លឿនមិនគោរពច្បាប់ចរាចរណ៍។ ហើយផ្លូវនេះតែងមានសត្វពាហនៈដើរឆ្លងកាត់ ដែលប្រជាពលរដ្ឋប្រឡែងចោល ទើបបង្កគ្រោះថ្នាក់ជាញឹកញាប់ណាស់។
ចំពោះរកណីគ្រោះថ្នាក់ចរាចរណ៍ទាំង៤ករណីនេះ ត្រូវបានសាច់ញាត្តិបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែក ជីភូ ចំពោះសាកសព ត្រូវបានសម្ថកិច្ចប្រគល់ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ព្រហ្ម សាវ៉េត













