(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក
ខណៈដែលខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះនៅឡើយ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រធានមណ្ឌលសុខភាព ត្រូវបន្តចុះអប់រំ និងផ្សព្វផ្សាយជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យឱ្យបានញឹកញាប់ កុំមានការប្រមូលផ្ដុំ ពេលចេញក្រៅត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងវិធានការបង្ការនៃការឆ្លងវីរុសកូវីដ១៩នេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងបងប្អូនពលករ ដែលទើបត្រលប់មកពីប្រទេសថៃ ឬបណ្តាប្រទេសនានា ជាពិសេសជនអន្តោប្រវេសន៍ សូមអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវកំណត់ស្ថិតិ អត្តសញ្ញាណឱ្យបានច្បាស់ និងផ្សព្វផ្សាយ ណែនាំដល់ពួកគាត់ រស់នៅដាច់ដោយឡែកជាលក្ខណៈបុគ្គល
រយៈពេល១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល បើមានករណីសង្ស័យ ឬមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺកូវីដ១៩ ត្រូវនាំគាត់ទៅមណ្ឌលសុខភាពពិនិត្យ និងព្យាបាលជាបន្ទាន់ ឬទូរស័ព្ទទៅលេខ១១៥។
ឯកឧត្តមបានបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់បានត្រៀមរួចរាល់ ទីតាំងសម្រាប់ទុកអ្នកជំងឺ COVID-19 ជាពិសសប្រជាពលរដ្ឋទើបមកពីក្រៅប្រទេស ដែលតម្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃដើម្បីការពារខ្លួននិងក្រុមគ្រួសារ នៅមណ្ឌលសុខភាពក្នុងស្រុកកណ្តៀង ចំនួន២០គ្រែ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងភូមិស្នាមព្រះ ស្រុកបាកាន ចំនួន៩០គ្រែ សរុប១១០គ្រែ។
ឯកឧត្តមបានលើកទឹកចិត្ដដល់សមាជិក សមាជិកា នៃអង្គប្រជុំ ជាពិសេសគឺលោកប្រធានមណ្ឌលសុខភាព ដែលជាជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផ្ទាល់ និងមានភារកិច្ចព្យាបាល ថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន សូមបន្តផ្សព្វផ្សាយជាប្រចាំគ្រប់រូបភាព នូវវិធានការបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលមកទទួលសេវា ឬកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ៕
រដ្ឋបាលខេត្តពោធិ៍សាត់ ផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ខណៈដែលខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះនៅឡើយទេ(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងរាតត្បាតទូទាំងសកលលោក ខណៈដែលខេត្តពោធិ៍សាត់ នៅពុំទាន់មានករណីនេះនៅឡើយ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ និងប្រធានមណ្ឌលសុខភាព ត្រូវបន្តចុះអប់រំ និងផ្សព្វផ្សាយជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យឱ្យបានញឹកញាប់ កុំមានការប្រមូលផ្ដុំ ពេលចេញក្រៅត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងវិធានការបង្ការនៃការឆ្លងវីរុសកូវីដ១៩នេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ពាក់ព័ន្ធនឹងបងប្អូនពលករ ដែលទើបត្រលប់មកពីប្រទេសថៃ ឬបណ្តាប្រទេសនានា ជាពិសេសជនអន្តោប្រវេសន៍ សូមអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវកំណត់ស្ថិតិ អត្តសញ្ញាណឱ្យបានច្បាស់ និងផ្សព្វផ្សាយ ណែនាំដល់ពួកគាត់ រស់នៅដាច់ដោយឡែកជាលក្ខណៈបុគ្គល រយៈពេល១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល បើមានករណីសង្ស័យ ឬមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺកូវីដ១៩ ត្រូវនាំគាត់ទៅមណ្ឌលសុខភាពពិនិត្យ និងព្យាបាលជាបន្ទាន់ ឬទូរស័ព្ទទៅលេខ១១៥។ឯកឧត្តមបានបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់បានត្រៀមរួចរាល់ ទីតាំងសម្រាប់ទុកអ្នកជំងឺ COVID-19 ជាពិសសប្រជាពលរដ្ឋទើបមកពីក្រៅប្រទេស ដែលតម្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃដើម្បីការពារខ្លួននិងក្រុមគ្រួសារ នៅមណ្ឌលសុខភាពក្នុងស្រុកកណ្តៀង ចំនួន២០គ្រែ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរលាំង ក្នុងភូមិស្នាមព្រះ ស្រុកបាកាន ចំនួន៩០គ្រែ សរុប១១០គ្រែ។ឯកឧត្តមបានលើកទឹកចិត្ដដល់សមាជិក សមាជិកា នៃអង្គប្រជុំ ជាពិសេសគឺលោកប្រធានមណ្ឌលសុខភាព ដែលជាជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផ្ទាល់ និងមានភារកិច្ចព្យាបាល ថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន សូមបន្តផ្សព្វផ្សាយជាប្រចាំគ្រប់រូបភាព នូវវិធានការបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលមកទទួលសេវា ឬកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ៕
Posted by SEATV News 24 Hours on Monday, 23 March 2020





