មន្ត្រីនៅសហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍មួយដែលរៀបរាប់លម្អិតអំពីការរំលោភបំពានផ្លូវភេទជាច្រើនទសវត្សរ៍ ដែលជាប់ទាក់ទងនឹងវិហារ អាចឌីអូសេស អោស បេលទីម័រ (Archdiocese of Baltimore) រដ្ឋ ម៉ារីលែន។
ការិយាល័យរបស់អគ្គមេធាវីរដ្ឋ ម៉ារីលេន លោក អេនតូនី ប្រោន (Anthony Brown) បានចេញផ្សាយរបាយការណ៍ចំនួន ៤៥០ ទំព័ររបស់ខ្លួន កាលពីថ្ងៃពុធ ដោយកំណត់អត្តសញ្ញាណអាចារ្យចំនួន ១៥៨ នាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើជន រងគ្រោះជាង ៦០០ នាក់ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៤០។
ការចេញផ្សាយរបាយការណ៍ ដែលបានកែសម្រួលឡើងវិញនេះ បង្ហាញពីរឿងប្រឌិតរយៈពេល ៤ ឆ្នាំ ដោយបានចាប់ផ្តើមនៅពេល ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ដោយអតីតអគ្គមេធាវីរដ្ឋ ម៉ារីលេន។
ការស៊ើបអង្កេតនេះត្រូវបានបញ្ចប់នៅក្នុងខែវិច្ឆិកា បន្ទាប់ពីអ្នកស៊ើបអង្កេតបានពិនិត្យ មើលឯកសារជាង ១០០,០០០ ទំព័រ ដែលឯកសារខ្លះមានអាយុជិត ៨០ ឆ្នាំមកហើយ។
ថ្លែងទៅកាន់អ្នកសារ ព័ត៌មានកាលពីថ្ងៃពុធ លោក ប្រោន (Brown) ក៏បានថ្កោលទោសចំពោះទង្វើរបស់អាចារ្យកាតូលិកក្នុងតំបន់ផងដែរ។
បន្ទាប់ពីការបញ្ចប់ការស៊ើប អង្កេតកាលពីឆ្នាំមុន អាចារ្យ វីលលៀម ឡរី (William Lori) នៃទីក្រុង បេលទីម័រ (Baltimore) បានសុំទោស “ចំពោះជនរងគ្រោះដែលនៅរស់រានមានជីវិត ត្រូវបានធ្វើបាបដោយរដ្ឋមន្ត្រីនៃសាសនាចក្រ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រះវិហារកាតូលិកអាមេរិក បានចំណាយប្រាក់ប៉ាន់ស្មានចំនួន ៣.២ ពាន់លានដុល្លារ ដើម្បីដោះស្រាយករណីរំលោភបំពានលើបព្វជិត នេះបើយោងតាមគេហទំព័រ ប៊ីសស្ហប អាខោនថេបប៊ីលលីតធី (BishopAccountability.org) ៕
ប្រែសម្រួលដោយ: ជ ង៉ា






