ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីការសម្រេចប្រើប្រាស់កញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍ កសាងហរដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែនៅក្នុងទីរួមខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកផេកផ្លូវការថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំ ចំនួន ៣៨ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ នៅក្រោយជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថា នៅចុងឆ្នាំ២០២១ យើងនឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយនេះ។
តាមហ្វេសប៊ុក សម្តេចតេជោ បញ្ជាក់ថា ថវិកា ១៥០លានដុល្លារ សម្រាប់កសាងផ្លូវ ៣៨ខ្សែ នៅទីរួមខេត្តសៀមរាប ជាថវិកា ដែលបានមកពីការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ ដែលមិនខ្ជះខ្ជាយថវិកា ធ្វើអោយរាជរដ្ឋាភិបាល សន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារ សម្រាប់យកមកអភិវឌ្ឍន៍ប្រទេស៕






