
ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ មេសា ឯ.ឧ ស៊ីន ចាន់សិរីវត្ថា អគ្គនាយករង អគ្គ នាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថានៅក្នុងខេត្តមករា ឆ្នាំ២០២០នេះ ការធ្វើ ដំណើរតាមយន្តហោះមានធ្លាក់ចុះ២០ភាគរយ ខណៈខែកុម្ភៈ បានធា្លក់ជាង៥០ភាគរយ។
រីឯក្នុងខែមីនាវិញ គឺបានធ្លាក់ចុះជាង៧០ភាគរយ រីឯដើមខែមេសានេះ គឺបានធ្លាក់ចុះដល់ទៅជាង៩០ភាគរយឯណោះ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអះអាងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើប៉ះពាល់វិស័យហោះហើរនៅកម្ពុជាយ៉ាងខ្លាំង។
ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបាន សម្រេចមិនពន្ធលើក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ក្រុមហ៊ុនក្នុងរយៈពេល៣ខែ ដើម្បីជួយកាត់បន្ថយបន្ទុកដល់ក្រុមហ៊ុនទាំងអស់នេះ។