ខេត្តពោធិ៍សាត់ ÷ នៅព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ភោធពិធីដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ។
ផ្លូវនេះមានប្រវែង ១៨២,១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដា ព្រំដែនកម្ពុជា-ថៃ។
ផ្លូវនេះត្រូវបានសាងសង់ស្របទៅ តាមស្តង់ដារផ្លូវថ្នល់កម្រិត៣ មានទទឺង ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ចំណាយថវិកាសាងសង់សរុប ១៣២,៨០លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់នានា ដោយប្រើពេលសាងសង់ ៣៨ខែ ចាប់ពីខែមីនា ឆ្នាំ២០១៥ ដល់ខែឧសភា ឆ្នាំ២០១៨៕






