ខេត្ដព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវគេវាយសម្លាប់នៅលើគ្រែក្រោមផ្ទះរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ប្រហែលជាង11យប់ ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2018 ស្ថិតក្នុងភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានបញ្ជាក់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ តិត នឿន ហៅ “ណូក” ភេទស្រី អាយុ55ឆ្នាំ រស់នៅនៅភូមិ ឃុំខាងលើ ត្រូបានវជនដៃដល់វាយនឹងវត្ថុរឹង ចំនួន3កន្លែង ដោយស្លាកស្នាមរបួសចំលើត្រចៀកខាងឆ្វេង និងស្លាកស្នាមរបួសចំក្បាល ផ្នែកខាងក្រោយ2កន្លែង បណ្តាលឲ្យជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នកម្លាំងនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត ចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ ប្រមូលបានវត្ថុតាងរួមមាន ញញួរ01 ពូថៅដៃ01 និងអង្រែបុកគ្រឿង01។ ហើយបាននាំខ្លួនសង្ស័យចំនួន២នាក់ យកទៅសាកសួរ ខណៈជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួនបាត់ ព្រោះជនសង្ស័យទាំង4នាក់ បានចូលរួមសុីផឹកជាមួយជនរងគ្រោះ កាលពីល្ងាចមុនពេលកើតហេតុ។ តែទោះជាយ៉ាងណា សមត្ថកិច្ចមិនបានបញ្ជាក់ប្រាប់ ថាជនសង្ស័យ2នាក់ដែលនាំទៅសាកសួរនោះ ឈ្មោះអ្វីខ្លះនោះទេ៕ សុឹម សាន់








