
នៅព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងប្រាបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣១ ដែលបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ឆ្នាំ២០២៤ ។
កិច្ចប្រជុំបានពិភាក្សាអំពីទិសដៅពេលអនាគតរបស់ ASCC ក្នុងការធានាបាននូវអាស៊ានមួយដែលមានការឆ្លើយតប បរិយាប័្នន និងចីរភាព ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្ររបស់ ASCC ដែលនឹងជាផ្នែកមួយដ៏សំខាន់របស់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ កិច្ចប្រជុំក៏បានធ្វើការអបអរសាទរប្រទេសឡាវ ដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៤ និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រអាទិភាព ASCC នៅ…

