សហរដ្ឋអាមេរិកកំពុងជំរុញឱ្យប្រទេសស៊ែប៊ី ដកខ្លួនចេញពីអ្វីដែលខ្លួននិយាយថា ជាការកសាងយោធាដ៏ធំនៅតាមព្រំដែន របស់ប្រទេសជាមួយកូសូវ៉ូ។ ភាពតាន តឹងរវាងប្រទេសទាំងពីរបានផ្ទុះឡើង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីប៉ូលីសកូសូវ៉ាន់ និងខ្មាន់កាំភ្លើងជនជាតិស៊ែប៊ី ៣ នាក់បានស្លាប់ ក្នុងអំឡុងពេលឡោម ព័ទ្ធវត្តអារ៉ាមគ្រិស្តអូស្សូដក់របស់ស៊ែប៊ីនៅក្នុងភូមិ បាញ់កា កាលពីថ្ងៃអាទិត្យ។
ជាការឆ្លើយតបទៅនឹង “ស្ថានភាពបច្ចុប្បន្ន” ចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពុងបញ្ជូនកងទ័ពទៅចូលរួមជាមួយកងរក្សាសន្តិភាពណាតូនៅទីនោះ។
ថ្លែងកាលពីថ្ងៃសុក្រ អ្នកនាំ ពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន កាប៊ី បានពណ៌នាអំពី “ការដាក់ពង្រាយយោធាដ៏ធំ” នៃរថក្រោះ និងកាំភ្លើងធំទំនើបៗថាជា “ការអភិវឌ្ឍន៍ដ៏អស្ថិរភាព”។
ខណៈភាពតានតឹងនៅតែបន្តកើនឡើង ប្រធានណាតូលោក ចេន ស្តូលថេនបឺក (Jens Stoltenberg) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបាន “អនុញ្ញាតកងកម្លាំងបន្ថែម ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្ន” ៕
ប្រែសម្រួលដោយៈ ជ ង៉ា






