យោងតាមការប្រកាសរបស់អភិបាល ក្រុង Rostov លោក Vasily Golubev នៅ ថ្ងៃ ទី ២៨ ខែ សីហា ឆ្នាំ២០២៤នេះថា
អ៊ុយក្រែន បាន ប្រើយន្តហោះគ្មានមនុស្សបើក(Drone) វាយ ប្រហារទៅលើតំបន់ Kamersky ក្នុងទីក្រុង Rostov ភាគខាង ត្បូងប្រទេសរុស្ស៊ី ដែលបង្កឲ្យមានការ ឆាបឆេះឃ្លាំងស្តុកប្រេង មួយកន្លែង និងឆេះរថក្រោះ អស់ជាច្រើនគ្រឿង។
ការវាយ ប្រហារនេះកើតឡើងខណៈពេលដែលរថក្រោះកំពុងឆេះនៅឃ្លាំងស្តុកប្រេងមួយផ្សេងទៀតនៅក្នុងសង្កាត់ Proletarsk នៃទីក្រុង Rostov ប្រហែល ១០ ថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន។ ដោយឡែក លោក Alexander Gusev អភិបា លក្រុង Voronezh ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន បាននិយាយថា កំទេចកំទីពីយន្តហោះគ្មានមនុស្សបើក ដែលបាញ់បង្ហោះដោយអ៊ុយក្រែន ពីលើតំបន់នេះ បានបង្កឱ្យមានភ្លើងឆេះ ប៉ុន្តែមិនមានការបំផ្ទុះទេ៕






