
ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានដោយដឹងថា ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល កាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៃខេត្តកណ្តាល ដោយមិនចាំបាច់វាងទៅតាមផ្លូវផ្សេងណាទៀតឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមបន្តថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង ១៩,៨ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់ កុង ឃុំលើកដែក និងឃុំពាមរាំង បានស្ថាបនាជិតរួចរាល់ ។
