(ហ្សេជាំង)៖ សារព័ត៌មានចិន CGTN បានផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអាទិត្យ បានធ្វើទស្សនកិច្ចទៅកាន់កំពង់ផែ Ningbo-Zhoushan និងឧទ្យានឧស្សាហកម្មគ្រឿងបន្លាស់រថយន្ត នៅខេត្តហ្សេជាំង ដើម្បីពិនិត្យមើលការបន្តការងារនិងផលិតកម្មឡើងវិញ ក្រោយផ្អាកអស់មួយរយៈធំដោយសារវីរុសកូវីដ១៩។ ។
លោក ស៊ី បានទៅពិនិត្យតំបន់ Chuanshan ដែលស្ថិតក្នុងផ្នែកមួយនៃកំពង់ផែ Ningbo-Zhoushan ដែលជាកំពង់ផែធំលេខមួយរបស់ពិភពលោក ដែលអាចផ្ទុកទំនិញប្រមាណ ១,១២ ពាន់លានតោន។
គួរជម្រាបជូនផងដែរថា ខេត្តហ្សេជាំង គឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលធ្វើពាណិជ្ជកម្មជាមួយបរទេសខ្នាតធំនៅលើទឹកដីចិន។ ខណៈនេះ អាជីវកម្មនិងពាណិជ្ជកម្មនៅចិនកំពុងសដំណើរការឡើងវិញយ៉ាងឆាប់រហ័ស៕





