នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បងប្អូនប្រជាពលរដ្ឋតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែបន្តសម្រុកចូលអញ្ជើញមកលេងខេត្តសៀមរាប ក្នុងកម្មវិធី “សម្រាកសៀមរាប” ដែលរដ្ឋបាលខេត្ត សហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា និងកាកបាទក្រហមកម្ពុជា។

រដ្ឋបាលខេត្តសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេច និងត្រូវចងចាំនូវ ០៣ចំណុច ដូចខាងក្រោម ដេីម្បីការពារ និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ៖
១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា

២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)

៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕






