ការរអិលបាក់ដីដ៏ធំនៅភាគពាយ័ព្យ ប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងរបួស ៨នាក់ផ្សេងទៀត និងកប់រថយន្តជាច្រើនគ្រឿង។ ការបាក់ដីនេះ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារនៅជិត Torkham ដែលជាច្រកឆ្លងកាត់ព្រំដែនសំខាន់រវាងប៉ាគីស្ថាន និងអាហ្វហ្គា នីស្ថាន។
ក្រុមមន្ត្រីជួយ សង្គ្រោះត្រូវបានជូនដំណឹងអំពីការបាក់ដីនៅមុនពេល ថ្ងៃរះនៅជិតព្រំដែន Torkham បន្ទាប់ពីភ្លៀង និងផ្គររន្ទះ ដែលបានកប់ឡានដឹកទំនិញ និងកុងតឺន័រជាច្រើន នេះបើយោងតាមអ្នកនាំពាក្យរបស់សេវាសង្គ្រោះ ១១២២ នៅក្នុងខេត្តបានប្រាប់សារព័ត៌ មាន អាល់ ចាហ្សឹរ៉ា (Al Jazeera)។
លោកបានបន្ថែមថា នេះមិនមែនជាការបាក់ដីតូចទេ ដែលអាចសម្អាតបានលឿននោះ។
គួរបញ្ជាក់ថា ច្រកឆ្លងកាត់ ( ត ខាំ)Torkham ត្រូវបានបិទអស់រយៈពេលជាងមួយសប្តាហ៍នៅក្នុងខែកុម្ភៈឆ្នាំនេះ ដោយសារតែភាពតានតឹងរវាងអាជ្ញាធរប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែន៕
ប្រែសម្រួលដោយ: ជ ង៉ា






