យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា យ៉ាង ហោចណាស់មនុស្ស ១២នាក់បានស្លាប់ និង៣០ នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅភាគខាងកើតប្រទេសអេហ្ស៊ីប។
កាសែតក្នុងស្រុក បានរាយការណ៍ថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេល រថយន្តក្រុងបានបុកជាមួយ រថយន្តដឹកទំនិញធុនធ្ងន់នៅលើផ្លូវ ហ្សាហ្វារ៉ាណា រ៉ាស ហ្គារ៉េប ចម្ងាយ៤០ គីឡូម៉ែត្រភាគខាងជើងនៃ រ៉ាស ហ្គារ៉េប ក្នុងខេត្ត រែដ ស៊ី(Red Sea)។ អាជ្ញាធរអេហ្ស៊ីបបាននិយាយថារដ្ឋអាជ្ញាសាធារណៈបានបើកការស៊ើបអង្កេតលើមូលហេតុនៃការប៉ះទង្គិចគ្នានេះ។
គួរបញ្ជាក់ថា ប្រទេសអេហ្ស៊ីប មានកំណត់ត្រាដឹកជញ្ជូនមិនល្អបើទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិ បាលក្នុងការកែលម្អបណ្តាញផ្លូវ របស់ប្រទេសក៏ដោយ។យោងតាមទីភ្នាក់ងារស្ថិតិរដ្ឋ CAPMAS បានឱ្យដឹងថា ប្រទេសនេះបានកត់ត្រាការស្លាប់ចំនួន៥១.៥១១ នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






