ភ្នំពេញ៖ នេះជាមោទនភាពជាតិផងដែរ ដែលកូនខ្មែរមួុយរូប គឺលោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិបម៉ូតូ BMW កម្ពុជា ត្រូវបានជាប់ឆ្នោតជាអនុប្រធានក្លិបតំបន់អាស៊ី ប្រចាំក្លិបម៉ូតូ BMW និងត្រូវបានជ្រើសរើសជា សមាជិកពេញសិទ្ធិ របស់សហព័ន្ធ កីឡាយានយន្តកម្ពុជា ។
បើតាមការឲ្យដឹងរបស់លោក ឈួន សុធារិទ្ធ អនុប្រធានក្លិបម៉ូតូ BMW កម្ពុជា បានឲ្យដឹងថា “លោក អ៊ុំ ប៊ុនរ៉េត ត្រូវបានគណៈកម្មាធិការក្លិប BMW ប្រទេសក្នុងតំបន់អាស៊ី បោះឆ្នោតជាប់ជា អនុប្រធានក្លិបតំបន់អាស៊ីប្រចាំក្លិបម៉ូតូ BMW ក្នុងកិច្ចប្រជុំបណ្តាក្លិបម៉ូតូ BMW និងក្លិបរថយន្ត BMW បណ្តាប្រទេសក្នុងតំបន់អាស៊ី”។
លោក ឈួន សុធារិទ្ធ បានឲ្យដឹងទៀតថា អ្វីដែលជាដំណឹងល្អរបស់ក្លិបម៉ូតូ BMW កម្ពុជា នោះ គឺ ក្លិបម៉ូតូ BMW កម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើស ជាក្លិបល្អជាងគេ និងទទួលពានរង្វាន់ជាលក្ខណៈអន្តរជាតិ ក្នុងឆ្នាំ២០២០នេះ ជាងនេះទៅទៀត លោក អ៊ុំ ប៊ុនរ៉េត ត្រូវបានជ្រើសរើសជាសមាជិកពេញសិទ្ធិ របស់សហព័ន្ធកីឡាយានយន្តកម្ពុជា ។
សូមបញ្ជាក់ផងដែរ សម្រាប់កិច្ចប្រជុំបណ្តាក្លិបម៉ូតូ BMW និងក្លិបរថយន្ត BMW បណ្តាប្រទេសនៅតំបន់អាស៊ីនេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំផ្លាស់ប្តូរទៅតាមប្រទេសនីមួយៗ ដូចជាកាលពីឆ្នាំ២០១៩កន្លងទៅនេះ កិច្ចប្រជុំបានរៀបចំឡើងនៅលើទឹកដីអង្គរខេត្តសៀមរាបរបស់កម្ពុជា ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ ក្លិប BMW តំបន់អាស៊ីគ្រោងរៀបចំកិច្ចប្រជុំក្នុងប្រទេសវៀតណាមប៉ុន្តែដោយសារស្ថានភាពបញ្ហាជំងឺកូវិដ-១៩ កិច្ចប្រជុំបានធ្វើឡើងតាមរយៈ វិដេអូ ខមហ្វូរេន ៕
ដោយ ៖ សំអាត






