រូបភាពថ្មីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម បានផ្តល់នូវការបង្ហាញដ៏កម្រមួយនៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែរដែលត្រូវបានការពារយ៉ាងជិតស្និទ្ធរបស់ប្រទេសឯកោនេះ។
យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន កំពុងដើរទស្សនាឃ្លាំងដ៏ភ្លឺស្វាង ពោរពេញដោយគ្រឿងចក្រស៊ីឡាំងវែង ដែលប្រើសម្រាប់ផលិតសម្ភារៈនុយក្លេអ៊ែរកម្រិតអាវុធសម្រាប់ឃ្លាំងអាវុធដែលកំពុងរីកចម្រើនរបស់កូរ៉េខាងជើង និងក្នុងគោលបំណង រៀបចំ ផែនការរយៈពេលវែងសម្រាប់ការបង្កើនការផលិតសម្ភារនុយក្លេអ៊ែរកម្រិតអាវុធ។
របាយការណ៍នេះកើតឡើងនៅពេលដែលកូរ៉េខាងជើងបន្តបង្កើនកម្មវិធីអាវុធនុយក្លេអ៊ែរខុសច្បាប់របស់ខ្លួន និងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសលោកខាងលិចជុំវិញការដឹកនាំរបស់ប្រទេសឯកោក្រោមការដឹកនាំរបស់លោកគីម។
កាលពីខែមិថុនា កូរ៉េខាង ជើងនិងរុស្សីបានសន្យាថានឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមានដើម្បីផ្តល់ជំនួយយោធាភ្លាមៗ ក្នុងករណីដែលប្រទេសផ្សេងទៀតត្រូវបានវាយប្រហារ នេះបើយោងតាមកតិកាសញ្ញាការពារជាតិដែលបានព្រមព្រៀងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ទីក្រុងព្យុងយ៉ាង៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






