
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ មករានេះ បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៨ ខែ មករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ក៏មានករណីជាសះស្បើយ ចំនួន០៣នាក់ ក្នុងនោះករណីជាសះស្បើយចំនួន០២នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។ ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជានៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០។
ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំ ណើរមកពីប្រទេសថៃមកដល់កម្ពុជានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។ សូមកត់សម្គាល់ថា៖ ស្ត្រីទាំង ០២នាក់ ខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ករណីជាសះ ស្បើយចំនួន ០១នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ ស្ត្រីជនជាតិខ្មែរ អាយុ ៥៦ឆ្នាំ មានអាសយដ្ឋាននៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេ ញ ជាភរិយា របស់ឯកឧត្តមអគ្គនាយកពន្ធធនាគារ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

