ដោយហៅសហរដ្ឋអាមេរិកថា ជាអ្នកបំផ្លាញប្រព័ន្ធពាណិជ្ជ កម្មពហុភាគី ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងការពារសិទ្ធិអំណាចនៃប្រព័ន្ធពាណិជ្ជកម្ម។ ការពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅ WTO បានធ្វើឡើងកាលពីថ្ងៃពុធ នៅទីក្រុងហ្សឺណែវ ជាកន្លែងដែលសមាជិករួមមានប្រទេសចិន សហភាពអឺរ៉ុប រុស្សី និងប្រទេសផ្សេង ទៀតបានរិះគន់សហរដ្ឋអាមេរិក ចំពោះការប្រកាន់ខ្ជាប់នូវគោលនយោបាយ អាមេរិកទីមួយ មិនគោរពច្បាប់ពាណិជ្ជ កម្មពហុភាគី អនុវត្តឯកតោភាគីនិយមនិងការរំខានដល់ខ្សែសង្វាក់ឧស្សាហកម្មសកល។
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ឯកអគ្គរដ្ឋទូតអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំ WTO លោកបានពន្យល់អំពីជំហររបស់ប្រទេសចិន នៅក្នុងកិច្ចប្រជុំត្រួត ពិនិត្យ។ អ្នកនាំពាក្យក៏បាននិយាយផងដែរថា សហរដ្ឋ អាមេរិកបង្ខំឱ្យសមាជិក WTO ផ្សេងទៀតគោរពតាមច្បាប់ក្នុងស្រុករបស់ខ្លួន ដោយបដិសេធឯកតោភាគីនិយម និងគាំពារនិយមរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ







