ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបើកផ្សារលក់កសិផលពលរដ្ឋ រៀងរាល់ចុងសប្ដាហ៍ ដើម្បីផ្ដល់ឱកាសដល់កសិករដាំបន្លែ ត្រី សាច់ បំពេញត្រូវការក្នុងស្រុក បានកាន់តែច្រើនថែមទៀត និងមានទីផ្សារល្អ។
ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមអបអរ សាទរ ជាមួយបណ្តុំកសិករ និងសហគមន៍កសិកម្មនៃគម្រោងកម្មវិធីផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខេត្ត បន្ទាយមានជ័យទទួលបានផ្សារសហគមន៍ផលិត ផលខ្មែរ ដែលត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯ.ឧ អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅកាច់ជ្រុងវេទិកាសួនមានជ័យ។
ការសាងសង់ផ្សារនេះឡើងក្នុងគោល បំណងជួយរកទីផ្សារសម្រាប់ផលិតផលកសិកម្ម ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃមេរោគកូវីដ ១៩ ។
ផ្សារសហគមន៍នឹងត្រូវបានអនុញ្ញាតឲ្យតាមបណ្តាសហ គមន៍, បណ្តុំអាជីវកម្ម, ក្រុមកសិករ ដែលមានផលិតផលកសិកម្មស្រស់ កែច្នៃ ហើយជាផលិត ផលសុវត្ថិភាព អាច លក់ក្នុង១សប្តាហ៍ ៣ថ្ងៃ គឺថ្ងៃសុក្រ, សៅរ៍ និងថ្ងៃ អាទិត្យ៕
វណ្ណា






