ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបគណៈប្រតិភូនៃគណៈកម្មាធិ ការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមា និតចិន (NDRC) ក្នុងគោលបំណងពិភាក្សាអំពី (១)-កិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគ ដោយផ្តោតលើវិស័យអាទិភាពមួយចំនួន រាប់បញ្ចូលប៉ុន្តែមិនកម្រិតត្រឹមវិស័យកសិកម្ម និងកសិឧស្សាហកម្ម យានយន្តអគ្គិសនី និងអេឡិចត្រូនិក (២) កិច្ចសហប្រតិបត្តិការស្ដីពី “របៀងអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា” និង “របៀងកសិកម្មកម្ពុជា”) និង (៣) កិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន។
ឯកឧត្ដម ជា វុទ្ធី បានគូសបញ្ជាក់ពីខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងឆ្នាំ ២០២៣ ជាពិសេសទំនាក់ទំនងទ្វេភាគីដែលប្រទេសទាំងពីរបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថ្មី ដែលមានឈ្មោះថា “ត្បូងពេជ្រ” បន្ទាប់ពីជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតី Xi Jinping កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។
ឯកឧត្តមបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហ ប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគកម្ពុជា-ចិន នឹងមានពន្លឺកាន់តែភ្លឺថ្លាប្រៀបដូចទៅនឹងត្បូងពេជ្រដែលបានកែច្នៃនិងដុសខាត់រាល់ថ្ងៃ។
ឯកឧត្តមចង់ឃើញកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគកម្ពុជានេះ ក្លាយជាកម្លាំងចលកររុញច្រានការអភិវឌ្ឍរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងរបៀងកសិកម្មនិងមច្ឆា របស់កម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធភាពប្រកបដោយផ្លែផ្កា រួមចំណែកដល់ការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង ជាពិសេសតភ្ជាប់ឆ្នាំងបាយកម្ពុជា ជាមួយឆ្នាំងបាយចិននិងឆ្នាំងបាយពិភព លោក៕