
ការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសចិនបានទទួល ផលវិជ្ជមានក្រោយពីធ្វើតេស្តសាកល្បងទៅលើសត្វស្វា។
PiCoVacc ជាវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយ ក្រុមអ្នកវិទ្យាសាស្ត្រជីវសាស្ត្រ Sinovac ដែលមានមូលដ្ឋាvននៅទីក្រុងប៉េកាំង បានប្រើវិធីសាស្ត្រ សាមញ្ញដើម្បីទប់ស្កាត់ការឆ្លងវីរុស ដោយធ្វើឲ្យមេរោគបាត់បង់សមត្ថភា ព។
ដំបូងក្រុមអ្នកស្រាវជ្រាវបានចាក់ វ៉ាក់សាំងចូលទៅក្នុងរាងកាយរបស់សត្វ ដើម្បីជំរុញឲ្យប្រព័ន្ធភាពសាំរបស់សត្វផលិតអង់ទីប៊ីយូទិច។
អង់ទីប៊ូយូទិច និងធ្វើការសម្លាប់មេរោគធម្មតានៅក្នុងខ្លួន។ ក្រុមអ្នកស្រាវជ្រាវបានចាក់វ៉ាក់ សាំងចូលទៅក្នុង rhesus macaques ជាប្រភេទសត្វស្វាដែលមានដើមកំណើតមកពីឥណ្ឌា ឲ្យនឹងយកធ្វើការសាក ល្បងជាមួយវីរុសកូរ៉ូណា រយៈពេល ៣ សប្តាហ៍។
បន្ទាប់ពីសប្តាហ៍នាំមកស្វាដែលក្រុមស្រាវជ្រាវចាក់បញ្ចូលវ៉ាក់សាំងច្រើនជាងគេបំផុតនោះមិនបានរកឃើញវីរុសកូវីដ១៩ នៅ ក្នុងសួតនោះទេ មានអីថាវ៉ាក់សាំងនេះមានប្រសិទ្ធភាព។
វស្សានេះគឺត្រូវបានអភិវឌ្ឍន៍និងយកទៅសាកល្បងទៅលើមនុស្សនៅក្នុងប្រទេសចិនតាំងពីពាក់កណ្ដាលខែមេសាកន្លងទៅ។
វ៉ាក់សាំង PiCoVacc មិនមែនត្រឹមតែជាវ៉ាក់ សាំងកូវីដ១៩ទេ តែជាកក្តីសង្ឃឹមនៅក្នុងការបញ្ចប់ការឆ្លងរីករាលដាលជម្ងឺនៅពិភពលោកដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
វ៉ាក់សាំងស្រដៀងគ្នានេះដែរក៏ត្រូវបានធ្វើឡើងដោយវិទ្យាស្ថានយោធារបស់ចិនដែលត្រូវបានតេមកលើមនុស្សរួចរាល់ហើយ។
វ៉ាក់សាំង Sinopharm គឺជាផលិតផលដែលប្រើប្រាស់វិធីសាស្ត្រស្រដៀងទៅនឹង PiCoVaccដែរ ហើយកំពុងបន្តដំណើរការដំណាក់កាលទី ២ នៅឡើយ។